• Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • Department of Information Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • Department of Information Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • TECHO SEN Institute of Public Works and Transport
    • General Department of Public Works
    • General Department of Sewerage and Wastewater Management
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • Department of Information Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Kampuchea Thmey] - កូនខ្មែរនឹងមានសមត្ថភាព សាងសង់ហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់ មិនចាំពឹងក្រុមហ៊ុនបរទេស

2021-02-22 Go to the website published Kampuchea Thmey
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អះអាងថា តេជោសែនសាធារណការ និងដឹកជញ្ជូន​អាចផ្តល់ការបណ្តុះបណ្តាលកូនខ្មែរឱ្យមានសមត្ថភាពអាចសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ស្ពានថ្នល់ដោយខ្លួនឯងដោយមិនចាំបាច់ពឹងក្រុមហ៊ុនបរទេស។ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២១ ខែកុម្ភៈ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីតម្រង់ទិសជំនាញសិក្សា និងការងាររបស់វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ចូន ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សាថ្នាក់ទី១២ មកពីវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញ និងសាធារណជនសរុបទាំងអស់ប្រមាណ ៤៥០នាក់ ដោយបានធ្វើការអង្គុយរក្សាគំលាត និងអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។ កម្មវិធីនេះរៀបចំឡើង នៅទីស្តីការក្រសួង ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយ ក៏ដូចជាបង្ហាញ ឱ្យបានដឹងអំពីមុខជំនាញ និងកម្មវិធីសិក្សារបស់វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ដែលផ្តល់ជូនសម្រាប់ឆ្នាំសិក្សាថ្មីរបស់ខ្លួន និងឱកាសការងារផ្សេងៗនៅក្នុងក្រសួង បន្ទាប់ពីបានបញ្ចប់ការសិក្សានៅក្នុងវិទ្យាស្ថាននេះ។ ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារសំខាន់នៃវិទ្យាស្ថាន តេជោសែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលអាចផ្តល់ការបណ្តុះបណ្តាលកូនខ្មែរឱ្យមានសមត្ថភាពអាចសាងសង់ហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់ដោយខ្លួនឯងដោយមិនចាំបាច់ពឹងផ្អែកលើក្រុមហ៊ុនសាងសង់របស់បរទេស។ លោកទេសរដ្ឋមន្ត្រីបានសម្ដែងនូវការប្ដេជ្ញាចិត្តយ៉ាងមុតមាំថា នឹងជួយជំរុញសិស្សនិស្សិតដែលបានបញ្ចប់ការសិក្សា​​នៅក្នុងវិទ្យាស្ថាននេះឱ្យបានចុះទៅតាមការដ្ឋានសាងសង់នានាដោយផ្ទាល់ ដើម្បីដកស្រង់បទពិសោធន៍ជាក់ស្តែង និងជួយរកការងារធ្វើនៅក្នុងវិស័យនេះដោយហេតុថាក្រសួងមានគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលទាមទារសមត្ថភាព និងធនធានមនុស្សប្រកបដោយគុណភាពខ្ពស់យ៉ាងពិតប្រាកដ។ ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រីបានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ថា ត្រូវចេះគ្រប់គ្រងជោគវាសនារបស់ខ្លួនដោយខ្លួនឯង កុំឱ្យអ្នកដទៃគេមកគ្រប់គ្រងជំនួសខ្លួន ត្រូវកំណត់គោលដៅជីវិតរបស់ខ្លួនឱ្យបានច្បាស់លាស់ដើម្បីអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឱ្យមានកម្រិតវិជ្ជាជីវៈប្រកបដោយសក្កានុពល ដែលអាចចូលរួមចំណែកក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់យើងឱ្យកាន់តែមាន ការរីកចម្រើនថែមទៀត។ ដើម្បីប្រែក្លាយជាវិទ្យាស្ថានមួយដែលមានស្តង់ដា និងសមត្ថភាពខ្ពស់ ក្នុងការផ្តល់ជំនាញឯកទេស ប្រកបដោយគុណភាព វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន បានសហការ​ជាមួយ​វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ ចំណេះដឹង ជំនាញឯកទេស និងធនធានមនុស្សទៅវិញទៅមកក្នុងគោលដៅរួមគ្នាជំរុញលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សនិងធ្វើការចែក រំលែកចំណេះដឹងប្រកបដោយចីរភាពដល់សិស្សនិស្សិតនិងបញ្ញវន្តខ្មែរ។ វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូនថ្មីនេះ បានប្រកាសជ្រើសរើស និស្សិតជំនាន់ទី១ ដោយផ្តល់ជាអាហារូបករណ៍ក្នុងតម្លៃសិក្សា ៦០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំ (បញ្ចុះថ្លៃ សិក្សាជូន៥០%សម្រាប់លើកទឹកចិត្តសិស្សនារី) ចំនួន ៥០នាក់ប៉ុណ្ណោះ ដោយត្រូវឆ្លងកាត់ប្រឡងតេស្តសមត្ថភាពជាមុនសិន។ លក្ខខណ្ឌក្នុងការដាក់ពាក្យ គឺបេក្ខជនបេក្ខនារីត្រូវមានសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាប័ត្រសមមូល (មានតម្លៃស្មើ)។ ការបង្កើតឱ្យមានវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន គឺជាការ បើកទំព័រប្រវត្តិសាស្ត្រ ថ្មីមួយទៀតរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនក្រោមគំនិតផ្តួចផ្តើមរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលបានគិតគូរពីចក្ខុវិស័យដ៏វែងឆ្ងាយក្នុងការជំរុញការអភិវឌ្ឍធនធាន មនុស្សដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនលើវិស័យសាធារណការ និងដឹកជញ្ជូនក្នុងសម័យសន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ វិទ្យាស្ថាននេះមានអគារចំនួន ១ខ្នង មានកម្ពស់ ៤ជាន់ បណ្តោយប្រវែង៧៤,៥ម៉ែត្រ និងទទឹងប្រវែង១៧ ម៉ែត្រ ក្រោមជំនួយពីក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ក្នុងនោះ ៖ មានបន្ទប់សិក្សាចំនួន ២៤ បន្ទប់ ការិយាល័យរដ្ឋបាលចំនួន៣បន្ទប់ និងមន្ទីរពិសោធន៍ចំនួន១បន្ទប់ ដែលបានបំពាក់ និងត្រៀមបំពាក់សម្ភារសិក្សា និងឧបករណ៍បច្ចេកទេសទំនើបៗផងដែរ៕
កម្មវិធីតម្រង់ទិសជំនាញសិក្សា និងការងារ វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន អាហារូបករណ៍ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល

Featured Posts

និស្សិតវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ចំនួន១៤៥នាក់ កំពុងប្រឡងបញ្ចប់ឆមាសទី១ ឆ្នាំទី២ ជំនាន់ទី១ សម្រាប់ឆ្នាំសិក្សា២០២១-២០២២ ក្រោមការត្រួតពិនិត្យដោយយកចិត្តទុកដាក់ពីអនុរក្ស
[DAP] - មន្ទីរសាធារណការខេត្តកណ្ដាល ចេញលិខិតបំភ្លឺ លើការចោទប្រកាន់ ពីបុគ្គល សាំង សារ៉ុម
[The Mirror News] - នាយកវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនអញ្ជើញជាអធិបតីបើកវិញ្ញាសារប្រឡងឆមាសទី១ ឆ្នាំទី២ ជំនាន់ទី១ នៃនិស្សិតវិទ្យាស្ថានសម្រាប់ឆ្នាំសិក្សា២០២១-២០២២
កិច្ចប្រជុំរវាងក្រុមការងារគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្នុងក្រុងតាខ្មៅ អគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ និងទីប្រឹក្សាបច្ចេកទេសគម្រោង
[Rasmei Kampuchea Daily News] - ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ទី​៣ នៅ​ខេត្ត​ព្រះសីហនុ អនុវត្តបាន​លទ្ធផល ៤៤ ភាគរយ នៃ​គម្រោង​ទាំងមូល​
[Fresh News] - ស្រវឹងសូមកុំបើកបរ ! ស្លាប់៨នាក់ និងរបួស៣៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៧ ខែមិថុនាម្សិលមិញ
[CC Time] - កម្ពុជាកំពុងសិក្សាពីគម្រោង«ផ្លូវរថភ្លើងក្រោមដី និង លើអាកាស»ក្នុងទីក្រុងភ្នំពេញ
[Phnom Penh Post] - អ្នក​ពាក់ព័ន្ធកំពុង​រៀប​ចំ​ធ្វើ​សេចក្តី​ព្រាង​​ផែនការ​ជាតិ​ទសវត្សរ៍​សុវត្ថិភាព​ចរាចរណ៍ ​ផ្លូវ​គោក​រយៈ​ពេល​ ១០ ឆ្នាំ​

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • The Senior Minister
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2022 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90