• Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • General Department of Public Works
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • Department of Information Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • General Department of Public Works
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • Department of Information Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • General Department of Public Works
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • Department of Information Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Phnom Penh Post] - កែប នឹង​បង្កើន​ភាព​ទាក់ទាញ​បន្ទាប់ពី​មាន​ផែនការអភិវឌ្ឍន៍​ទេសចរណ៍

2021-01-18 Go to the website published Phnom Penh Post
ភ្នំពេញៈ ក្រសួងទេសចរណ៍​កំពុង​រៀបចំ​ផែនការអភិវឌ្ឍន៍​ខេត្ត​កែប​ឱ្យ​ក្លាយជា​គោលដៅ​ទេសចរណ៍ធម្មជាតិ​សម្រាក​កម្សាន្ត​កម្រិត​ខ្ពស់​នៅ​ភាគ​និរតី ខណៈ​ក្រសួង​កំពុង​ចងក្រង​សេចក្តីព្រាង​ផែនការមេ​សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​នេះ​។ សេចក្តីព្រាង​ផែនការមេ​សម្រាប់​អភិវឌ្ឍ​ទេសចរណ៍​ខេត្ត​កែប​បានកំណត់​អភិវឌ្ឍ​ប៉ូល​ទេសចរណ៍​ធំៗ​ចំនួន ៤ និង​គម្រោង​អភិវឌ្ឍន៍​ចំនួន ២៥១​។ ការលើកឡើង​នេះ​បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តី​ព្រាង​ផែនការ​មេ ដឹកនាំ​ដោយ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​កាលពី​ថ្ងៃទី​ ១៤ មករា​នៅ​ក្រសួង​ទេសចរណ៍​។ ក្នុង​កិច្ចប្រជុំ​នេះ​លោក នី ផល្លី អនុរដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​អន្តរក្រសួង​បាន​ឱ្យ​ដឹងថា ប៉ូល​អភិវឌ្ឍន៍​ទេសចរណ៍​ធំៗ​ចំនួន ៤ រួមមាន អភិវឌ្ឍ​ទីក្រុង​កែប​បច្ចុប្បន្ន តំបន់ឆ្នេរ​អង្កោល តំបន់ភ្នំ​វល្លិ និង​តំបន់​ប្រជុំ​កោះ​នៅក្នុង​ខេត្ត​នេះ​។ លោក ផល្លី បានឱ្យ​ដឹងថា នៅក្នុង​ផែនការ​មេនេះ​នឹង​កែលម្អ​ឆ្នេរកែប​ដែលមាន​ស្រាប់​បន្ថែមទៀត ព្រមទាំង​កែលម្អ​ឆ្នេរ​អង្កោល និង​ឆ្នេរ​ថ្មី​មួយទៀត​ឱ្យ​កាន់តែ​មាន​ភាពទាក់ទាញ​ឡើង​។ លោក​លើកឡើង​ថា​៖ «​ក្រៅពី​កែលម្អ​តំបន់ឆ្នេរ​ទាំង​ ៣ ​នេះ​ក៏​នៅមាន​គម្រោង​អភិវឌ្ឍន៍​ជាច្រើន​ទៀត​ដូចជា ការពង្រីក​ផលិតផល​កីឡា​ទេសចរណ៍​កម្រិត​អន្តរជាតិ សារមន្ទីរ​សង្គ្រាម​ទេសចរណ៍ ការរៀបចំ​ឱ្យមាន​ដំណើរ​ទៅ​ទស្សនា​នៅតាម​ប្រជុំ​កោះ​ទាំង ១៣ កោះ​នូវ​ជីវចម្រុះ​សម្បូរបែប ដូចជា ផ្កាថ្ម ផ្សោត​សមុទ្រ ជ្រូក​ទឹក មច្ឆជាតិ និង​ប្រភេទ​សត្វ​កម្រ​ជាច្រើន​ទៀត​»​។ លោក ផល្លី បន្ត​ថា ផែនការ​មេនេះ​ក៏​នឹង​ប្រែក្លាយ​តំបន់​ស្រែអំបិល​ឱ្យទៅជា​គោលដៅ​កសិទេសចរណ៍​ស្រែអំបិល​ដោយ​បង្កើត​ជា​សារៈមន្ទីរ​ស្រែអំបិល ដើម្បីឱ្យ​ភ្ញៀវទេសចរ​ក្នុងស្រុក និង​ភ្ញៀវទេសចរ​អន្តរជាតិ​ស្គាល់​ពី​ចង្វាក់​ផលិតកម្ម​អំបិល​នៅ​កម្ពុជា​។ លោក​បន្ថែមថា​៖ «​យើង​ក៏​នឹង​បង្កើត​ឱ្យ​មាន​ផ្សារ​ទំនើប​ខ្នាតតូច ផ្សារ​រាត្រី វិថី​ម្ហូបអាហារ ហើយ​តភ្ជាប់​ទេសចរណ៍​តាមផ្លូវ​ទឹក​ពី​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​នៅ​ខេត្តកំពត មក​ខេត្ត​កែប ព្រមទាំង​បង្កើត​ពិធីបុណ្យ និង​ព្រឹត្តិការណ៍​ទេសចរណ៍​នានា​ជាដើម​»​។ គណៈកម្មការ​អន្តរក្រសួង​ក៏បាន​បញ្ជូន​យុទ្ធសាស្ត្រ​គោល​ចំនួន ៩ នៅក្នុង​ឯកសារ​ព្រាង​ផែនការមេ​សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​នេះ​។ នេះ​បើតាម​លោក ផល្លី​។ យុទ្ធសាស្ត្រ​ទាំងនោះ​រួមមាន យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ប៉ូល​ទេសចរណ៍​ខេត្ត​កែប វិនិយោគ និង​អភិវឌ្ឍន៍​របៀង​ទេសចរណ៍ ពង្រឹង​គុណភាព និង​សុវត្ថិភាព​ទេសចរណ៍ អភិវឌ្ឍន៍​ធនធាន​មនុស្ស​ក្នុង​វិស័យ​ទេសចរណ៍ ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍ ព្រមទាំង​យុទ្ធសាស្ត្រ​គ្រប់គ្រង និង​គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ ពង្រឹង​ចង្វាក់​ផលិតកម្ម​ក្នុង​វិស័យ​ទេសចរណ៍ អភិវឌ្ឍ​នវានុវត្តន៍​នៃ​វិស័យ​ទេសចរណ៍ និង ពង្រឹង​អភិបាលកិច្ច ត្រួតពិនិត្យ និង​វាយតម្លៃ​សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​កែប​។ លោក​រដ្ឋមន្ត្រី ថោង ខុន បាន​ថ្លែងថា ការរៀបចំ​ផែនការមេ​ត្រូវបាន​ធ្វើឡើង​ក្នុង​គោលបំណង​សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​កែប​ឱ្យ​ក្លាយជា​គោលដៅ​ទេសចរណ៍​ធម្មជាតិ​សម្រាក​កម្សាន្ត​បែប​ប្រណីត​កម្រិត​ខ្ពស់​ដែល​ផ្តោតលើ​ភាពទាក់ទាញ ភាព​ប្រកួតប្រជែង​ក្នុង​តំបន់ និង​ពិភពលោក​។ លោក​ថ្លែងថា​៖ «​ផែនការមេ​សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​កែប គឺជា​ឯកសារ​យុទ្ធសាស្ត្រ​ដ៏​មាន​សារៈសំខាន់​ដែល​អាចជួយ​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​ខេត្ត​កែប​ទាំង​ក្នុង​ដំណាក់កាល​វិបត្តិ​កូវីដ​១៩ ក៏ដូចជា​ក្នុងដំណាក់កាល​ក្រោយ​កូវីដ​១៩»​។ លោកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បានឱ្យដឹងថា ខេត្ត​កែប​គឺជា​តំបន់​សក្តានុពល​ទេសចរណ៍​ជាប់មាត់​សមុទ្រ​របស់​កម្ពុជា​។ ការអភិវឌ្ឍ​ខេត្ត​នេះ​បន្ថែមទៀត​នឹង​ក្លាយជា​ផលិតផល​ទេសចរណ៍​ថ្មី​មួយទៀត​កាន់តែ​មាន​ភាពទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។ លោកស្រី​បានឱ្យ​ដឹងថា​៖ «​ខេត្ត​កែប​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​សម្បូរបែប មាន​ស្ទឹង​ព្រែក ម្ហូបអាហារ​ពី​គ្រឿង​សមុទ្រ ស្រែអំបិល ភ្នំ​។ ខ្ញុំ​ជឿថា វា​មាន​សក្តានុពល​ខ្ពស់​ក្នុង​ការទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យទៅ​កម្សាន្ត​នៅ​ទីនោះ​។ លោកស្រី​បញ្ជាក់ថា​៖ «​ខ្ញុំ​ស្វាគមន៍​ចំពោះ​ការរៀបចំ​ផែនការអភិវឌ្ឍន៍​នេះ ដែល​នឹង​រួមចំណែក​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ពេលអនាគត​។ យើង​នៅ​មិនទាន់​ប្រើប្រាស់​ខេត្ត​នេះ​ឱ្យអស់​សក្តានុពល​ទេ​។ ប្រសិនបើ​មានការ​អភិវឌ្ឍ​បន្ថែមទៀត​នឹង​ទាក់ទាញ​ភ្ញៀវទេស​ចរមក​ស្នាក់នៅ​ទីនេះ​កាន់​រយៈពេល​យូរ​ជាង​មុន​»​។ បើតាម​ក្រសួង​ទេសចរណ៍ អង្គប្រជុំ​បាន​ឯកភាព​នឹង​បន្ត​កិច្ចប្រជុំ​លើ​សេចក្ដីព្រាង​ផែនការ​មេនេះ​ទៀត​នៅ​ខែមីនា មុននឹង​ដាក់​ឆ្លងទៅ​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​៕
គម្រោងកំពង់ផែទេសចរណ៍ខេត្តកំពត វិស័យសាធារណការ

Featured Posts

[UYFC-PWT] - តារាងប្រៀបធៀបនូវវិធានការពាក់ព័ន្ធនឹងសកម្មភាព ការធ្វើដំណើរ និងការប្រកបមុខរបរ ឬ អាជីវកម្ម ដែលត្រូវបានអនុញ្ញាតឲ្យបើកដំណើរការជាប្រក្រតីធម្មតា ក្នុងតំបន់ បិទខ្ទប់ នៃភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល (រវាងតំបន់ក្រហម និងតំបន់ដែលមិនមែនតំបន់ក្រហម)
[Fresh News] - ៣ថ្ងៃនៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ ក្រសួងសាធារណការ ចាក់ជូនមន្ត្រីក្រោមឱវាទ និងពលរដ្ឋក្នុងខណ្ឌឬស្សីកែវ បានជាង ១,៥០០នាក់
ការបន្តយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទីពីរ រយៈពេលបីថ្ងៃ ចាប់គិតពីថ្ងៃទី២០ ដល់ថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២១ សម្រេចបានចំនួន ១៥៦១ ដូស ក្នុងនោះ៖ បុគ្គលិកមន្ត្រីរាជការក្រសួង បានចំនួន៣៧២ដូស ស្មើនឹង២៣,៨៣% និងប្រជាពលរដ្ឋខណ្ឌឬស្សីកែវបានចំនួន១១៨៩ ដូសស្មើនឹង ៧៦,១៧%
[Rasmei News] - ក្រសួងសាធារណការជួយឧបត្ថម្ភសាជីចរាចរណ៍និងរនាំងសុវត្ថិភាពដល់អគ្គស្នងការនគរបាលជាតិ សម្រាប់ប្រើប្រាស់នៅគោលដៅត្រួតពិនិត្យការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋក្នុងអំឡុងពេលការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុង តាខ្មៅ
[UYFC-PWT] - ::: ក្រសួងសុខាភិបាល ប្រកាស អនុញ្ញាតឱ្យសេវាសុខាភិបាលឯកជន ស្របច្បាប់ ( មន្ទីរពេទ្យឯកជន មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងសម្ភព ) អាចប្រើប្រាស់ឧបករណ៍តេស្តរកកូវីដ Rapid Antigen Test COVID-19 ក្នុងក្របខណ្ឌទូទាំងប្រទេសបាន
::: ឥឡូវនេះ សេវាសុខាភិបាលឯកជន ស្របច្បាប់ ( មន្ទីរពេទ្យឯកជន មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងសម្ភព ) ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ឧបករណ៍តេស្តរកកូវីដ Rapid Antigen Test COVID-19 ក្នុងក្របខណ្ឌទូទាំងប្រទេសបាន
[ក្រសួងព័ត៌មាន] - អភិបាលខេត្តមណ្ឌលគិរី ដឹកនាំមន្រ្តីជំនាញ ចុះពិនិត្យមើលការស្ថាបនាស្ពាន និងផ្លូវ ឆ្ពោះទៅច្រកទ្វារព្រំដែនទ្វេភាគីណាំលៀរក្នុងស្រុកពេជ្រាដា
[ក្រសួងព័ត៌មាន] - ក្រសួងសាធារណការ ឧបត្ថម្ភសាជីចរាចរណ៍៦០០ និងរនាំងសុវត្ថិភាព៥០០ផ្ទាំងដល់អគ្គស្នងការនគរបាលជាតិ

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • The Senior Minister
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2021 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90