• Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • General Department of Public Works
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • Department of Information Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • General Department of Public Works
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • Department of Information Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
  • Home
  • About Us
    • Mission and Vision
    • The Senior Minister
    • Message From Minister
    • Organization Chart
  • Public Services
    • Vehicle Registration
    • Technical Inspection
    • Driver's License
    • Railway Services
    • Water Taxi
    • Transport Licensing
  • Public Works
    • Expressways
      • Expressways
      • WASSIP
    • Sewage systems
      • Sewage systems
      • WASSIP
    • Road infrastructure
      • Road infrastructure
      • WASSIP
  • Official Documents
    • Laws
    • Royal Decree
    • Sub-Decree
    • Prakas
    • Decision
    • Instruction
    • Announcements
    • International Project
    • Order
    • Policy
    • Agreement & MOU
    • Other
  • Contact Us
    • Cabinet of Minister and Advisors
    • General Department of Land Transport
    • General Department of Administration and Finance
    • General Department of Planning and Policy
    • General Department of Techniques
    • General Department of Public Works
    • General Department of Waterway and Maritime Transport, and Ports
    • General Department of Logistics
    • General Inspectorate
    • Department Internal Audit
    • Department of Railway
    • Department of Information Technology and Public Relations
    • Procurement Unit
    • MPWT PUBLIC SERVICE CENTER
    • Municipal and Provincial Department of Public Works and Transport
  • News
  • Frequently Asked Questions
  • EN
  • ខ្មែរ
Home / News

[Phnom Penh Reporter] -  ត្រួតពិនិត្យ​គុណភាព និង​លក្ខណៈ​បច្ចេកទេស នៃ​ការស្ថាបនា​ផ្លូវជាតិ​លេខ​៧ ដើម្បី​ធានា​គុណភាព រឹងមាំ​តាម​ស្តង់ដារ អាច​ប្រើប្រាស់​ជាប់​បានយូរ​អង្វែង​

2020-06-10 Go to the website published Phnom Penh Reporter
​ខេត្តក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ​៖ នៅ​ថ្ងៃ​ពុធ ទី​១០ ខែមិថុនា ឆ្នាំ​២០២០ នៅ​ខេត្តក្រចេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ និង​ក្រុមបច្ចេកទេស​ជំនាញ​របស់​ក្រសួង ចុះ​ត្រួតពិនិត្យ​គុណភាព និង​លក្ខណៈ​បច្ចេកទេស​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ​៧ ដោយមាន​ការចូលរួម​ពី​តំណាង​ក្រុមហ៊ុន​ម៉ៅការ​សាងសង់ ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស និង​មន្ត្រី​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តក្រចេះ និង ខេត្ត​ត្បូងឃ្មុំ​ដើម្បី​ធានា​គុណភាព រឹងមាំ​តាម​ស្តង់ដារ​អាច​ប្រើប្រាស់​ជាប់​បានយូរ​អង្វែង​។​ ​គម្រោង​ផ្លូវជាតិ​លេខ​៧ គឺជា​គម្រោង​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ផ្លូវ​ទី​២ (Road Asset Management) មាន​ប្រវែង​សរុប ១៦៤ គីឡូម៉ែត្រ ដោយ​លើកកម្ពស់​គុណភាព​ផ្លូវ​ពី DBST ទៅជា AC ហើយ​គម្រោង​នេះ​ត្រូវបាន​បែងចែក​ជា​បី​ការដ្ឋាន​ធំៗ ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន ១៨​ខែ និង​រយៈពេល​ថែទាំ​ចំនួន​៣៦ ខែ សាងសង់​ដោយ​ក្រុមហ៊ុន​ចិន ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​កូរ៉េ និង​ចំណាយ​ថវិកា​សរុប​ប្រមាណ ៣៦.៤៥៦.០៦៤,៧៥​ដុល្លារ​អាមេរិក​។​ ​រហូតមកដល់​បច្ចុប្បន្ន​នេះ កំណាត់​ផ្លូវ​នេះ​សាងសង់​រួចរាល់​បាន​ប្រមាណ​៨០%​ហើយ​។​ ​ថ្លែង​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បានឱ្យដឹងថា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹងមិន​ទាន់​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ឱ្យ​ក្រុមហ៊ុន​សាងសង់​ឡើយ ដោយសារ​មាន​បញ្ហា​បច្ចេកទេស​មួយចំនួន​ទាក់ទង​នឹង​ការសាងសង់​។ ជាមួយគ្នា​នោះ​ផងដែរ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ក៏បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុន​ម៉ៅការ​សាងសង់ ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស និង​ភាគី​ពាក់ព័ន្ធ​សហការគ្នា​កែសម្រួល​លក្ខណៈ​បច្ចេកទេស​ឱ្យបាន​ត្រឹមត្រូវ ជាពិសេស​ត្រូវអនុវត្ត​តាម​កិច្ចសន្យា និង​សៀវភៅ​បន្ទុក​ឱ្យបាន​១០០%​។​ ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ ឱ្យ​ទុកចិត្ត​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​។ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​បន្តថា បើ​ផ្លូវ​នោះ​ពិនិត្យ មិនមាន​គុណភាព​ស្រប​តាម​លក្ខណៈ​បច្ចេកទេស​ទេ ក្រសួង​នឹងមិន​ទទួលយក​ផ្លូវ​នោះឡើយ ព្រោះ​ក្រសួង​ឈរលើ​គោលការណ៍ “​សាងសង់​ផ្លូវ​ឱ្យមាន​គុណភាព រឹងមាំ ជាប់​បានយូរ​អង្វែង​” ហើយ​ក្រសួង​នឹងធ្វើ​ការត្រួតពិនិត្យ​ជាប្រចាំ​តាម​ការដ្ឋាន​សាងសង់​ទាំងអស់​ក្រោម​ដែន​សមត្ថកិច្ច​របស់​ក្រសួង នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​គួរ​បញ្ជាក់ថា​៖ បច្ចុប្បន្ន ក្រុមហ៊ុន​ម៉ៅការ​សាងសង់​កំពុង​កែលម្អ​លក្ខណៈ​បច្ចេកទេស ត្រង់ចំណុច​ទាំងឡាយណា​ដែល​មិន​សម​ស្របតាម​លក្ខណៈ​បច្ចេកទេស នៅលើ​កំណាត់​ផ្លូវ​នេះ​។​ ​ឆ្លៀត​ក្នុងឱកាស​នោះ​ផងដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​គម្រោង​សាងសង់​ផ្លូវ​ពី​ក្រចេះ​ទៅ​ទល់ដែន​ប្រទេស​ឡាវ (​ត្រពាំង​ក្រៀល​)​ដោយ​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា យើង​បាន​សិក្សា​រួចរាល់ និង​កំពុងតែ​រង់ចាំ​ភាគី​ចិន​សម្រេច​តែប៉ុណ្ណោះ​។​ ​ជាមួយគ្នា​នោះ​ផងដែរ ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គម្រោង​សាងសង់​ស្ពាន​ឆ្លងទន្លេ​មេគង្គ​មួយទៀត​នៅ​ក្រចេះ ត្រូវបាន​សិក្សា​ចប់សព្វគ្រប់ និង​គ្រោង​ដាក់​ដេញថ្លៃ​នៅពេល​ខាងមុខ ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ និង​ដឹកជញ្ជូន​ផលិតផល​ឆ្លងកាត់ ទៅកាន់​ខេត្តកំពង់ធំ​ឱ្យបាន​ឆាប់រហ័ស ចំណេញ​ពេលវេលា និង​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ និង​គ្រោះថ្នាក់​ចរាចរណ៍​។​ ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ក៏បាន​ណែនាំ​ដល់​ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ​ឱ្យ​គោរព​ច្បាប់​ចរាចរណ៍ កុំ​ដឹកទំនិញ​លើស​ទម្ងន់​កំណត់ដោយ​ច្បាប់ កុំ​កែច្នៃ​យានយន្ត​ខុស​លក្ខណៈ​បច្ចេកទេស អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​យក​រថយន្ត​ទៅ​ឆៀក​បើ​ដល់ពេល​ត្រូវ​ឆៀក ទៅ​ប្ដូរ​ពន្យារ​ប័ណ្ណបើកបរ​បើ​ហួស​សុពលភាព ពាក់​ខ្សែក្រវ៉ាត់​ពេល​បើ​បររថ​យន្ត ពាក់មួក​សុវត្ថិភាព កុំ​បើកបរ​ក្រោម​ឥទ្ធិ​ផល​គ្រឿងញៀន​និង​គ្រឿង​ស្រវឹង ដើម្បី​សុវត្ថិភាព​ទាំងអស់គ្នា និង​ដើម្បី​ជៀសវាង​ការផាកពិន័យ​នានា​៕​
ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ផ្លូវ​ជាតិ​លេខ​៧ វិស័យសាធារណការ

Featured Posts

វិធានការគោលនយោបាយអន្តរាគមន៍ជំនួយសង្គមរបស់រាជរដ្ឋាភិបាល ដើម្បីគាំពារប្រជាពលរដ្ឋដែលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១
::: " សិទ្ធិអាទិភាពនៅត្រង់ផ្លូវខ្វែង ( មានផ្លាកសញ្ញា ឈប់ ) " តើអ្នកបើកបរត្រូវផ្តល់សិទ្ធិឲ្យយានយន្តណាមួយទៅមុនប្រសិនបានជួបស្ថានភាពដូចក្នុងរូប?
[Fresh News] - ក្រសួងសាធារណការ ចេញសេចក្តីណែនាំ ៣ចំណុចដល់មន្ត្រីក្រោមឱវាទ ដើម្បីចូលរួមអនុវត្តវិធានការបំរាមគោចរឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយ
សេចក្ដីណែនាំ​ ស្ដីពីការចូលរួមអនុវត្តវិធានការបំរាមគោចរឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយសម្រាប់ការចុះបំពេញបេសកកម្មរបស់អង្គភាពគ្រប់គ្រងគម្រោង​ (PMU) អង្គភាពអនុវត្តគម្រោង(PIU) ទាំងអស់គ្នា​ និងបុគ្គលិក​ មន្ត្រីរាជការក្រសួងសាធារណការ​ និងដឹកជញ្ជូន​ទាំងថ្នាក់ជាតិ​ និងថ្នាក់រាជធានី-ខេត្ត​ ដែលត្រូវចុះទៅបំពេញបេសកកម្មនៅតាមទីកន្លែង​ និងការដ្ឋានសាងសង់ផ្សេងៗ
ការវ៉ាក់សាំងនៅរាជធានីភ្នំពេញត្រូវបានផ្អាកជាបណ្ណោះអាសន្ន រយៈពេល៣ថ្ងៃ (ពីថ្ងៃទី១៧ ដល់ ១៩ ខែមេសា ឆ្នាំ២០២១) នឹងដំណើរការចាក់វ៉ាក់សាំងវិញ​ នៅថ្ងៃទី២០​ ខែមេសានេះ ហើយសូមឲ្យបងប្អូនត្រឡប់ទៅកាន់ផ្ទះវិញរៀងៗខ្លួន
សារសំឡេង លោកជំទាវ ឱ វណ្ណឌីន “ចំពោះអ្នកចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ លើកទី១រួច ដែលចេញទៅខេត្តផ្សេងៗ រួចជាប់បម្រាមបិទខ្ទប់មិនអនុញ្ញាតឲ្យធ្វើដំណើរនេះ គឺបុគ្គលនោះ ត្រូវទៅទទួលវ៉ាក់សាំងបង្ការកូវីដ-១៩ ដូសទី២ នៅខេត្តដែលបានស្នាក់នៅ មានន័យថាបើជាប់នៅខេត្តណា ត្រូវចាក់នៅខេត្តនោះតែម្តង
[UYFC-PWT] - វិធានការបំរាមគោចរឆ្លងកាត់ពីតំបន់មួយទៅតំបន់មួយសម្រាប់ការចុះបំពេញបេសកកម្មរបស់អង្គភាពគ្រប់គ្រងគម្រោង​ (PMU) អង្គភាពអនុវត្តគម្រោង(PIU) ទាំងអស់គ្នា​ និងបុគ្គលិក​ មន្ត្រីរាជការក្រសួងសាធារណការ​ និងដឹកជញ្ជូន​ទាំងថ្នាក់ជាតិ​ និងថ្នាក់រាជធានី-ខេត្ត​ ដែលត្រូវចុះទៅបំពេញបេសកកម្មនៅតាមទីកន្លែង​ និងការដ្ឋានសាងសង់ផ្សេងៗ
[UYFC-PWT] - ការប្រកាសផ្អាកចាក់វ៉ាក់សាំងរយៈពេល៣ថ្ងៃ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៧-១៩ ខែ មេសា ហើយសូមឲ្យបងប្អូនត្រឡប់ទៅកាន់ផ្ទះវិញរៀងៗខ្លួន

Vehicle Registration

Technical Inspection

Driver's License

Railway Services

Water Taxi

Transport Licensing

About Us

  • Mission and Vision
  • The Senior Minister
  • Message From Minister
  • Organization Chart

Public Services

  • Vehicle Registration
  • Technical Inspection
  • Driver's License
  • Railway Services
  • Water Taxi
  • Transport Licensing

Public Works

  • Expressways
  • Sewage systems
  • Road infrastructure

Contact Us

  • Street 598 (H.E. Chea Sophara Street), Sangkat Chrang Chamres 2, Khan Russey Keo, Phnom Penh
  • Hotline: 1275 (Free)
  • info@mpwt.gov.kh
  • www.mpwt.gov.kh
© 2021 Ministry of Public Works and Transport. All Right Reserved.
Pls Select Number to Call
(+855) (085) 92 90 90
(+855) (015) 92 90 90
(+855) (067) 92 90 90