សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

ជំនួបពិភាក្សាការងារ​ជាមួយក្រុមហ៊ុន​ China Railway International Group

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសាធារណការនិងដឹកជញ្ជូន​ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយ លោក Wang Lijie អនុប្រធាន និ​ងជាប្រធានវិស្វករនៃក្រុមហ៊ុន China Railway International Group។

លោក Wang បានជម្រាបជូនឯកឧត្តមទេស​រដ្ឋមន្ត្រីអំពី ក្រុមហ៊ុននេះ និងចំណាប់អារម្មណ៍របស់ខ្លួនក្នុងការវិនិយោគលើវិស័យផ្លូវដែកនៅ​កម្ពុជា។​

ឯកឧត្តមទេសរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ឱ្យលោក Wang ពិចារណាក្នុងការវិនិយោគលើគម្រោងនានាដោយផ្អែកលើគោលការណ៍​ “​កសាង ប្រតិបត្តិ និង​ផ្ទេរ​”។