សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកដំណើរការជាផ្លូវការនូវសេវាកម្មចែករំលែកយាន ជំនិះ Grab Cambodia នៅភោជនីយដ្ឋាន Topaz ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន

នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកដំណើរការជាផ្លូវការនូវសេវាកម្មចែករំលែកយាន ជំនិះ Grab Cambodia នៅភោជនីយដ្ឋាន Topaz ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួង សាធារណការ និងដឹកជញ្ជូន។

ក្រសួងសាធារណការ និងដឹកជញ្ជូន ទើបតែបានចេញនូវបទប្បញ្ញតិ្តដែលអនុញ្ញាតឲ្យមានការផ្តល់សេវា កម្មដឹកជញ្ជូនប្រភេទថ្មីនេះនៅកម្ពុជា តាមរយៈការផ្តល់សេវាចែករំលែកយានជំនិះធ្វើដំណើរដោយប្រើ ប្រាស់បច្ចេកវិទ្យាថ្មីឈានមុខគេក្នុងវិស័យដឹកជញ្ជូនក្នុងសតវត្សរ៍ទី២១នេះ និងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធ ដឹកជញ្ជូនសកលនៅទីក្រុងនិងជនបទ។

សេវាកម្មចែករំលែកយានជំនិះធ្វើដំណើរនេះ ជាមធ្យោបាយធ្វើដំណើរដែលមានលក្ខណៈថ្មីស្រឡាង មានភាពច្នៃប្រឌិត មានសុវត្ថិភាពនិងតម្លាភាព ដែលផ្តល់ឱកាសឲ្យប្រជាពលរដ្ឋអាចទទួលបានចំណូល បន្ថែម ដោយការប្រើប្រាស់យានយន្តឯកជន ឬសម្រាប់គ្រួសាររបស់ពួកគាត់ដើម្បីផ្តល់សេវាដឹកជញ្ជូន។

ក្រសួងសាធារណការ និងដឹកជញ្ជូនបានធ្វើការយ៉ាងសកម្មជាមួយក្រុមហ៊ុនអន្តរជាតិចែករំលែកយាន ជំនិះធ្វើដំណើរនេះចំនួនពីរ ដើម្បីចាប់ផ្តើមសេវាកម្មចែករំលែកយានជំនិះធ្វើដំណើរនេះនៅកម្ពុជា។ ក្រុមហ៊ុនទាំងពីរនេះគឺជាក្រុមហ៊ុនស្របច្បាប់យ៉ាងពេញលេញនៅក្នុងទីផ្សារអាស៊ាន ដែលពួកគេប្រតិបត្តិ ទាំងអស់ ដោយប្រកាន់ខ្ជាប់ក្រមសីលធម៌ខ្ពស់ក្នុងការធ្វើឱ្យការដឹកជញ្ជូនអាចប្រើប្រាស់បានសម្រាប់ ទាំងអស់គ្នា និងនាំអាស៊ីអាគ្នេយ៍ចូលទៅក្នុងសេដ្ឋកិច្ចឌីជីថល។

បច្ចុប្បន្ននេះកម្ពុជា ក្លាយជាប្រទេសទី៨នៅក្នុងតំបន់អាស៊ាន ដែលមានក្រុមហ៊ុន Grab បានផ្តល់ សេវាកម្ម ប្រភេទនេះ ហើយសព្វថ្ងៃក្រុមហ៊ុន Grab កំពុងប្រតិបត្តិការរបស់ខ្លួននៅក្នុងទីក្រុងរបស់អាស៊ាន ចំនួន១៥៦ ដោយមានអ្នកបើកបរជាង២.១ លាននាក់ ដែលធ្វើឱ្យពលរដ្ឋមានភាពងាយស្រួលនិងបង្កើត ការងារធ្វើដល់អ្នកបើកបរផងដែរ។

ក្រសួងសាធារណការ និងដឹកជញ្ជូនបានចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុន GRAB ដើម្បីធ្វើ ការរួមគ្នាជួយវិភាគអំពីការគ្រប់គ្រងចរាចរណ៍ដោយប្រើចំណុចគោលដៅរថយន្តតាមប្រព័ន្ធ GPS របស់ ក្រុមហ៊ុនGrab ដើម្បីជួយដល់អាជ្ញាធរពាក់ព័ន្ធរបស់យើង។

GRAB និង UNDPកម្ពុជា កំពុងស្វែងយល់ផងដែរពីភាពជាដៃគូ ដែលមានសក្តានុពលដើម្បីលើកកម្ពស់ ប្រព័ន្ធ និងច្ចេកវិទ្យា និងវិធានការដឹកជញ្ជូនក្នុងទីក្រុងប្រកបដោយនិរន្តរភាព ក្នុងគោលបំណងកាត់បន្ថយ ការបំភាយឧស្ម័នផ្ទះកញ្ចក់(GHG) ទាក់ទងនឹងការដឹកជញ្ជូន និងលើកកម្ពស់ស្តង់ដារគុណភាពនៃការ រស់នៅក្នុងតំបន់ទីក្រុង។