សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

អាស៊ីអាគ្នេយ៍: ចក្ខុវិស័យរួមរបស់អាស៊ីអាគ្នេយ៍អំពីហេដ្ឋារចនាសម្ព័នរឹងមាំ

នៅថ្ងៃទី១០-១២ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម Pheng Sovicheano រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទស្តីពីចក្ខុវិស័យរួមរបស់អាស៊ី អាគ្នេយ៍អំពីហេដ្ឋារចនាសម្ព័នរឹងមាំ។

អញ្ជើញចូលរួមក្នុងឱកាសនោះ មានគណៈប្រតិភូមកពីអង្គការUNOPS អង្គការJICA តំណាងក្រសួង ពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន វិស័យឯកជន និងស្ថាប័នសិក្សាធិការ ផងដែរ។

សន្និសីទនេះរៀបចំឡើង ដើម្បីពិភាក្សារិះរកអនុសាសន៍សម្រាប់ការធ្វើផែនការគម្រោងហេដ្ឋារចនាសម្ព័ន្ធ ការរចនា ប្រតិបត្តិការ និងការថែទាំជួសជុលហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់។

ឯកឧត្តម Pheng Sovicheano បានគូសបញ្ជាក់អំពីការធ្វើឱ្យផ្លូវថ្នល់ប្រសើរឡើង ការចាប់ផ្តើមដំណើរការឡើងវិញនូវសេវាដឹកជញ្ជូនអ្នកដំណើរតាមផ្លូវដែកពីភ្នំពេញទៅក្រុងព្រះសីហនុ ព្រមទាំងការបើកឱ្យដំណើរការក្នុងពេលឆាប់ៗនូវផ្លូវដែកតភ្ជាប់ពីខេត្តបាត់ដំបងទៅរាជធានីភ្នំពេញ។

ជាមួយគ្នានេះផងដែរ ឯកឧត្តមក៏បានជម្រាបជូនគណៈប្រតិភូអំពីការសាងសង់ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវជនបទ និងស្ថានភាពទាក់ទងផែនការមេភស្តុភារកម្មជាតិផងដែរ។