សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

សិក្ខាសាលាស្តីពី «ការងារទឹកស្អាត និងបណ្តាញទឹកកខ្វក់ កម្ពុជា-ជប៉ុន»

ថ្ងៃព្រហស្បិ៍ ៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ ទីក្រុងគីតាក្យូស្សូ និងក្រសួងដែនដី ហេដ្ឋរចនាសម័្ពន្ធ និងទេសចរណ៍ ជប៉ុន ដោយមានការសហការសម្របសម្រួលដោយនាយកដ្ឋានសំណង់ប្រព័ន្ធចម្រោះទឹកកខ្វក់ បានរៀបចំសិក្ខាសាលាស្តីពី «ការងារទឹកស្អាត និងបណ្តាញទឹកកខ្វក់ កម្ពុជា-ជប៉ុន» ក្រោមអធីបតីភាព ឯ.ឧ តូច ចាន់កុសល រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូនតំណាងដ៏ខ្ពង់ខ្ពស់ ឯ.ឧ ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល នៅសណ្ឋាគារ Intercontinental ភ្នំពេញ។

សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីតំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនទាំង ២៥រាជធានី-ខេត្ត ស្ថាប័នអប់រំ និងក្រុមហ៊ុនឯកជនមួយចំនួន។

សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយពីការគ្រប់គ្រងទឹកកខ្វក់ក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន (បទអន្តរាគមន៍ដោយ លោក ចៅ សុភៈភិបាល) ស្ថានភាណបណ្តាញលូ និងការធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ (បទអន្តរាគមន៍ដោយលោក ជូ គឹមទ្រី) និងការចែករំលែកបច្ចេកវិទ្យាថ្មីរបស់ជប៉ុនដែលបម្រើក្នុងវិស័យទឹកកខ្វក់។

សិក្ខាសាលាបានបិទបញ្ចប់ទៅនៅថ្ងៃខែឆ្នាំដដែល ដោយធ្វើការបូកសរុប និងបិទដោយ ឯ.ឧ កឹម បូរី អនុរដ្ឋលេខាធិការ។