សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

សិក្ខាសាលាស្តីពីតួនាទី និងការទទួលខុសត្រូវរបស់រដ្ឋសមាជិក

សិក្ខាសាលាស្តីពីតួនាទី និងការទទួលខុសត្រូវរបស់រដ្ឋសមាជិក ក្រោមបទប្បញ្ញត្តិរបស់ក្រមអន្តរជាតិស្តីពីសន្តិសុខនាវា និងសន្តិសុខឋបនីយភណ្ឌផែ (ISPS Code) រៀបចំដោយ ក្រសួងសាធារណការនិងដឹកជញ្ជូន និងអង្គការនាវាចរណ៍សមុទ្រអន្តរជាតិ (IMO) ចាប់ពីថ្ងៃទី១-៤ ខែសីហា ឆ្នាំ២០១៧ នៅសណ្ឋាគារសាន់វ៉េ រាធានីភ្នំពេញ។
សិក្ខាកាមដែលចូលរួមក្នុងសិក្ខាសាលា រូមមាន៣៥ រូប គឺជាមន្ត្រីដែលអញ្ជើញមកពី៖
១. ក្រសួងសាធារណការនិងដឹកជញ្ជូន
- នាយកដ្ឋាននាវាជំនួញសមុទ្រ
- នាយកដ្ឋានរដ្ឋបាលកំពង់ផែ
- នាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក
- នាយកដ្ឋានរចនាសម្ព័ន្ធផ្លូវទឹក និងសំណង់កំពងផែ
- នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ
- កំពង់ផែស្វយ័តភ្នំពេញ
- កំពង់ផែស្វយ័តក្រុងព្រះសីហនុ
- ភ្នាក់ងារកម្ពុជានាវាចរ (កាំសាប)
២. ក្រសួងមហាផ្ទៃ
៣. ក្រសួងការពារជាតិ
៤. ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
៥. ក្រសួងយុត្តិធម៌
៦.អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ
៧. គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម
គោលបំណងនៃសិក្ខាសាលានេះរួមមាន៖
- ¬ឱ្យសិក្ខាកាមយល់កាន់តែច្បាស់អំពីក្រមអន្តរជាតិស្តីពីសន្តិសុខនាវា និងសន្តិសុខឋបនីយភណ្ឌផែ (ISPS Code) និងគោលគំនិតទូទៅសន្តិសុខផ្លូវសមុទ្រ
- បណ្តុះបណ្តាលសិក្ខាកាមឱ្យក្លាយជាគ្រួបង្គោលដើម្បីរៀបចំសកម្មភាពបណ្តុះបណ្តាលមន្ត្រីនៅកន្លែងធ្វើការរបស់ខ្លួន
- ចែករំលែកចំណេះដឹងនិងបទពិសោធន៍ រវាងអ្នកជំនាញអង្គការនាវាចរណ៍សមុទ្រអន្តរជាតិ (IMO) និងសិក្ខាកាមមកពីក្រសួងនិងស្ថាបនពាក់ព័ន្ធនៅកម្ពុជា។
- ពិភាក្សាអំពីតួនាទី និងទំនួលខុសត្រួវរបស់នាយសន្តិសុខឋបនីយភណ្ឌផែនិងនាវា
- ពិភាក្សាអំពីការអង្កេត និងផែនការទាក់ទងនឹងការអនុវត្តក្រមអន្តរជាតិស្តីពីសន្តិសុខនាវា និងសន្តិសុខឋបនីយភណ្ឌផែ (ISPS Code) ។