សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

សកម្មភាពរបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបងជួសជុលផ្លូវខេត្តលេខ ១៥៧អា សម្អាតមុខផ្លូវទឹកនៃស្ពាន

សកម្មភាពរបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបាត់ដំបង នាថ្ងៃទី ១៥ ខែ តុលា ឆ្នាំ២០១៧ មានដូចខាងក្រោម ៖

I-ការងារជួសជុល ខួប ៖ ផ្លូវខេត្តលេខ ១៥៧អា សម្អាតមុខផ្លូវទឹកនៃស្ពាន

II-ការងារជួសជុលថែទាំប្រចាំ៖
១ -ក្រុមការងារថែទាំផ្លូវក្រាលក្រួសក្រហម
-ផ្លូវខេត្តផ្លូវអក្សរតេ កៀរកិនបង្ហាប់ក្រួសក្រហម ចន្លោះ (ចែងមានជ័យ – អក្សរតេ)

២ -ក្រុមការងារថែទាំផ្លូវក្រាលកៅស៊ូ
-ផ្លូវជាតិលេខ ៥៧ ជួសជុលស្នាមប្រេះស្រុត ចន្លោះគម ១៣ + ៩០០
- ផ្លូវជាតិលេខ ៥ លុបសំបុកមាន និងស្នាមស្រុតប្រេះ ចន្លោះ(រង្វង់មូលយាយទេព – ជ្រៃ)

III-ក្រុមការងារម៉ូតូកង់បីទាំង៩ក្រុម
-ផ្លូវជាតិលេខ ៥៧បេ កាត់ស្មៅសម្អាតតាមបង្គោល,ដាំបង្គោលសុវត្ថិភាពចរាចរណ៍ និងលាបថ្នាំបង្គោលសុវត្ថិភាព ចន្លោះ គម ៧៥ដល់ គម ៧៤(សំពៅលូន – បវេល ) និង សម្អាតដីលើស្ពានកាត់ស្មៅតាមបរិក្ខាផ្លូវ និងលាបថ្នាំ ចន្លោះ គម ២០ ដល់ ២៣ (ថ្មគោល – បវេល)
-ផ្លូវខេត្តលេខ១៥៤H2 កាប់ស្មៅសម្អាតតាមបរិក្ខាផ្លូវ និង លាបថ្នាំបង្គោលសុវត្ថភាព( វត្តអូរមនី – រការមាន់ហើរ)
- ផ្លូវជាតិលេខ ៥៧បេ១ កាត់ស្មៅសម្អាតតសមបង្គោល លាបថ្នាំបង្គោលសុវត្ថិភាព និង ដាំបង្គោលសម្អាត ដី លើកម្រាលស្ពានចន្លោះគម ៥៧ដល់ គម ៥៤ (ភ្នំព្រឹក- បវេល )
- ផ្លូវជាតិលេខ ៥៧បេ២ កាត់ស្មៅសម្អាតតាមបរិក្ខាផ្លូវ លាបថ្នានិងដាំបង្គោលសុវត្ថភាពចរាចរណ៍ចន្លោះ
គម១១ + ៥០០ ដល់គម ៥+០០០
VI-ក្រុមការងាអង្គភាពលូ និង ស្ថានីយ៍ ចម្រោះសម្អាតទឹកកខ្វក់ កាយប្រឡាយដើម្បីបើកមុខទឹកហូរចេញពីបណ្តាញផ្លូវថ្នល់ដែលផ្លូវមួយចំនួនក្នុងក្រុងរងគ្រោះជនលិចដោយទឹកភ្លៀង ។