សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

សកម្មភាពការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧

សកម្មភាពការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧
I-ការងារថែទាំប្រចាំ៖
១ -ក្រុមការងារថែទាំផ្លូវក្រាលក្រួសល្បាយថ្មភ្នំ
-ផ្លូវខេត្តលេខ១៥៩៣ ពីរង្វង់មូលសាលាក្រៅ-វត្តអូររអិល កៀរកិនបង្ហាប់ក្រួសក្រហម ចន្លោះគ.ម ០០ដល់ គ.ម ០៤
២ -ក្រុមការងារថែទាំផ្លូវក្រាលកៅស៊ូ
-ផ្លូវជាតិលេខ ៥៧ ជួសជុលស្នាមប្រេះស្រុត ចន្លោះគ.ម ៧៩+៨០០ ដល់ គ.ម ៨០+១០០ និង គ.ម ៩០+៨០០ ដល់គ.ម ៩១+១០០
- ផ្លូវខេត្តលេខ ១៥៧៦បេ កាត់បិទ ស្នាមប្រេះស្រុត ចន្លោះគ.ម ០៥+០៥០( ផ្លូវវាងក្រុង)
៣ -ការងារអ៊ុតគំនូសចរាចរ
-ផ្លូវជាតិលេខ៥៧ អនុវត្តការងារ ដោយអ៊ុតគំនូសសញ្ញាចរាចរ នៅលើផ្លូវជាតិលេខ៥៧ ចន្លោះ គ.ម ៨៧+០០០ ដល់ គ.ម ៨៩+០០០ ។
II-ក្រុមការងារម៉ូតូកង់បីទាំង២ក្រុម
-ផ្លូវជាតិលេខ៥៧ កាត់សម្អាតស្មៅសង្ខាងផ្លូវ , ដាំបង្គោលសុវត្ថិភាពចរាចរណ៍ និងលាបថ្នាំបង្គោលសុវត្ថិភាព ចន្លោះ គ.ម ៩៣ ដល់គ.ម ៩៧ និង សម្អាតតាមមាត់លូកាត់ទទឹងផ្លូវ
- ផ្លូវជាតិលេខ៥៩ កាត់សម្អាតស្មៅសង្ខាងផ្លូវ , ដាំបង្គោលសុវត្ថិភាពចរាចរណ៍ និងលាបថ្នាំបង្គោលសុវត្ថិភាព ចន្លោះ គ.ម ១២៧ ដល់គ.ម ១៣១ និង សម្អាតតាមមាត់លូកាត់ទទឹងផ្លូវ ។