សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

វេទិកាបើកទូលាយ “ក្តីស្រមៃរបស់អាស៊ាន”

នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) វេទិកាសេដ្ឋកិច្ចពិភពលោក បានរៀបចំវេទិកាបើកទូលាយមួយក្រោមប្រធានបទ៖ “ក្តីស្រមៃរបស់អាស៊ាន” ដោយមានការចូលរួមពីនិស្សិតប្រមាណ២៧០០នាក់។

វាគ្មិនលេចធ្លោចូលរួមនាឱកាសនោះរួមមាន៖ លោក Anthony F. Fernandes នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Air Asia ឯកឧត្តម បណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក William Tanuwijaya ស្ថាបនិកផ្សារ Online Tokopedia ដ៏ល្បីនៅប្រទេសម៉ាឡេស៊ី លោកស្រី Wai Wai Nu ស្ថាបនិកនិងជានាយកនៃបណ្តាញស្ត្រីសន្តិភាព នៅប្រទេសម៉ាឡេស៊ី រួមជាមួយនឹងអ្នកសម្របសម្រួលកម្មវិធី លោក Jamil Anderlini បណ្ណាធិការមកពីកាសែត Financial Times ប្រចាំតំបន់នៅអាស៊ី។
វេទិកាបើកទូលាយនេះបានផ្តោតការពិភាក្សាជាសំខាន់លើអនាគតភ្លឺស្វាងរបស់និស្សិត ដែលលេចចេញជារូបរាងតាមរយៈ “ក្តីស្រមៃរបស់អាស៊ាន” ។

ការទទួលបានជោគជ័យនៃព្រឹត្តិការណ៍បើកទូលាយជូនជាសាធារណៈនេះគឺជា “ការចាប់ផ្តើម” របស់វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ដែលប្រជាជនកម្ពុជាកំពុងធ្វើម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១០ – ១២ ខែឧសភា ប្រព្រឹត្តិទៅនៅរាជធានីភ្នំពេញ ដោយបានទាក់ទាញមេដឹកនាំរដ្ឋាភិបាល មេដឹកនាំវិស័យឯកជននិងអង្គការមិនមែនរដ្ឋាភិបាលនានា ក្រោមប្រធានបទ៖ “យុវជន បច្ចេកវិទ្យា និងកំណើន”។