សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

វគ្គបណ្តុះបណ្តាលស្តីអំពី “ការកត់ត្រាប្រមូលចំណូលដោយប្រព័ន្ធNon-Tax ដល់មន្ត្រីប្រមូលចំណូល របស់ក្រសួងសាធារណការ និងដឹកជញ្ជូន

នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សណ្ឋាគាររ៉ក់រ៉ូយ៉ាល់ ទីក្រុងកែប ឯកឧត្តម សេង ឈួន អនុរដ្ឋលេខាធិការ និងប្រធានលេខាធិការដ្ឋានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងឯកឧត្តម ជួប សុភក្តិ អនុរដ្ឋលេខាធិការក្រសួង សាធារណការ និងដឹកជញ្ជូនបានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីអំពី “ការកត់ត្រា ប្រមូលចំណូលដោយប្រព័ន្ធNon-Tax ដល់មន្ត្រីប្រមូលចំណូលរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន” ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងមកពីបណ្តាស្ថានីយ៍ថ្លឹងយានយន្តរាជធានី-ខេត្ត និងគ្រូបង្គោល។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីផ្សព្វផ្សាយឱ្យចំគោលដៅ និងរួមចំណែកក្នុងការបង្កើនការយល់ដឹងអំពី ការបង់ចំណូល ការកត់ត្រាចំណូលដែលប្រមូលបាន ការផ្ទេរចំណូលចូលថវិកាជាតិ ព្រមទាំងការពង្រីកការផ្តល់សេវាសាធារណៈយ៉ាងមានប្រសិទ្ធភាព គណនេយ្យភាព និងការជំរុញការរៀបចំសលាកប័ត្របង់ចំណូលរបស់ក្រសួង-ស្ថាប័ន ឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា។