សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

ពិព័រណ៍ប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅក្នុងកិច្ចប្រជុំ TELMIN

នៅព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសណ្ឋាគារ អប្សរាផាលេសរីសត ខេត្តសៀមរាប ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់តាំងបង្ហាញប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានជំនិះ ត្រួតពិនិតលក្ខណៈបច្ចេកទេសយានជំនិះ និងកម្មវិធីទ្រឹស្តីនៃការបើកបរ នៅក្នុងកិច្ចប្រជុំ THE 17TH ASEAN TELECOMMUNICATIONS &INFORMATION TECHNOLOGY MINISTER (TELMIN) ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្ដី ទទួលបន្ទុកប្រចាំការ និងជារដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ព្រមទាំងមានការចូលរួមពីរដ្ឋមន្រ្ដីនៃបណ្ដាប្រទេសក្នុងតំបន់អាស៊ានផងដែរ។

នៅក្នុងកម្មវិធីពិព័រណ៍នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចែកជូននូវខិត្តបណ្ណព័ត៌មានអំពី ប្រព័ន្ធស្វ័យប្រវត្តិកម្មផ្តល់សេវាសាធារណៈរបស់ខ្លួនរួមមាន ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានជំនិះ ត្រួតពិនិតលក្ខណៈបច្ចេកទេសយានជំនិះ ផ្តល់បណ្ណបើកបរ និងកម្មវិធីទ្រឹស្តីនៃការបើកបរ។ ក្រៅពីនេះ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីច្បាប់ចរាចរណ៍ និងសុវត្ថិភាពចរាចរណ៍ក្រសួងក៏បានរៀបចំកម្មវិធីឆ្លើយសំនួរនៅក្នុងកម្មវិធីយល់ដឹងអំពីទ្រឹស្តីនៃការបើកបរលើទូរសព្ទស្មាតហ្វូន ដើម្បីទទួលបានរង្វាន់មួកសុវត្ថិភាពផងដែរ។

សម្រាប់សាធារណជន ដែលចង់ប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងការទទួលបានសេវាសាធារណៈ ពីក្រសួងសូមចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖
ប្រព័ន្ធចុះបញ្ជីយានរថយន្ត៖ vehicle.mpwt.gov.kh
ប្រព័ន្ធត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ៖ techinspection.mpwt.gov.kh
ប្រព័ន្ធផ្តល់បណ្ណបើកបរ៖ driverlicense.mpwt.gov.kh
ទាញយកកម្មវិធីយល់ដឹងអំពីទ្រឹស្តីនៃការបើកបរ Cambodia Driving Rules (app)៖
dr.mpwt.gov.kh/ios
dr.mpwt.gov.kh/android