សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

ពិធីសំណេះសំណាលជាមួយមន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង

នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណ ការ និងដឹកជញ្ជូនបានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ដោយការចូលរួមពីលោកជំទាវ មិថុនា ភូថង អភិបាលនៃ គណៈអភិបាលខេត្តកោះកុង ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងអំពីការសម្រេចបានផែនការសកម្មភាព១០០ថ្ងៃ ការចេញប័ណ្ណបើកយានយន្ត កម្មវិធីយល់ដឹងអំពីទ្រឹស្តីនៃការបើកលើទូរសព្ទ ឈៀកចល័ត ផ្លាកលេខយានយន្តដែលមានQR Codeដើម្បីកាត់បន្ថយក្លែងបន្លំ ការតភ្ជាប់ប្រព័ន្ធចុះបញ្ជីយានយន្ត ជាមួយប្រព័ន្ធពន្ធដារនិងប្រព័ន្ធអត្តសញ្ញាណកម្មដើម្បីកាត់បន្ថយការជួបមុខគ្នារវាងមន្ត្រី និងប្រជាពលរដ្ឋក៏ដូចជា កាត់បន្ថយអំពើពុករលួយ និងបានជំរុញឱ្យមន្ត្រីក្រោមឱវាទអនុវត្តឱ្យមានប្រសិទ្ធភាពនូវប្រព័ន្ធចុះបញ្ជី យានយន្តតាមអនឡាញដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ។

ទាក់ទងនឹងវិស័យសាធារណការ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់អំពីសារសំខាន់នៃ ការរៀបចំរចនា សម្ព័ន្ធអង្គការលេខរបស់ក្រសួងឡើងវិញដើម្បីបំពេញការងារឱ្យកាន់តែប្រសិទ្ធភាព និងបានស្នើឱ្យមន្ត្រី រាជការក្រោមឱវាទខិតខំបំពេញការងារក្នុងស្មារតីសហការរួបរួមគ្នា ក្រោមដំបូលតែមួយរបស់ក្រសួង សាធារណការ និងដឹកជញ្ជូន។

ជាទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានអញ្ជើញបំពាក់មេដៃជូនដល់មន្ត្រីនៃមន្ទីរសាធារណការ និងដឹក ជញ្ជូនខេត្តកោះកុងដែលបានខិតខំប្រឹងប្រែងធ្វើការ និងមានស្នាដៃល្អក្នុងការងារ និងបាននាំយក អំណោយ និងថវិកាមួយចំនួនចែកជូនដល់មន្ត្រីទាំងនោះផងដែរ។