សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

ពិធីប្រគល់-ទទួលស្ពាន និងផ្លូវលីយ៉ុងផាត់ព្រែកព្នៅដើម្បីដាក់ឱ្យប្រជាពលរដ្ឋប្រើប្រាស់ដោយឥតគិតថ្លៃ

នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណ ការ និងដឹកជញ្ជូនបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលស្ពាន និងផ្លូវលីយ៉ុងផាត់ដើម្បីដាក់ឱ្យ ប្រជាពលរដ្ឋប្រើប្រាស់ដោយឥតគិតថ្លៃ ដោយមានការចូលរួមពីឯកឧត្តមអភិបាលនៃគណៈអភិបាលរាជ ធានីភ្នំពេញ និងមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ស្ពាននេះធ្វើអំពីបេតុង មានប្រវែងសរុបចំនួន៩៩៦ម៉្រែត និងទទឹង១៤ម៉ែត្រ មានចរាចរណ៍ទ្វេទិស ចំណែកផ្លូវស្របក្បាលស្ពានសងខាងមានប្រវែងសរុប១៥៤៤៣ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានមកផ្លូវជាតិ លេខ៦ មានប្រវែង ៧៧៣៨ម៉ែត្រ ទទឹង ៩ម៉ែត្រ មានសួនកណ្តាលទទឹង៦ម៉ែត្រ ដែលមានដាំស្មៅ និងដើមឈើលំអដោយផ្ទៃបៃតង។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅក្រោយពិធីប្រគល់-ទទួល ឯកឧត្តមទេសរដ្ឋមន្ត្រី បានធ្វើការកត់ សម្គាល់អំពីកំណែទម្រង់សំខាន់ៗទាក់ទងនឹងវិស័យសាធារណការដូចជា៖ ការរៀបចំម៉ូតូរ៉ឺម៉កបំពាក់ ដោយឧបករណ៍ សម្រាប់ជួសជុលគ្រលុកសំបុកមាន់សម្រាប់មន្ទីរសាធារណការ និងដឹកជញ្ជូន២៥ រាជធានីខេត្តដើម្បីជួសជុលថែទាំផ្លូវថ្នល់ និងការបង្កើតលេខាធិការដ្ឋាននៃគណៈកម្មការដឹកនាំការត្រួត ពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុស លក្ខណៈបច្ចេកទេស ដើម្បីថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងស្ពានដែលជាសម្បត្តិដ៏មហាសាល របស់ប្រទេសជាតិយើងឱ្យគង់វង្ស និងប្រើប្រាស់ឱ្យបានយូរអង្វែង។

គួរកត់សម្គាល់ផងដែរថា កន្លងមកប្រជាពលរដ្ឋ និងអាជីវករដឹកជញ្ជូនទំនិញដែលប្រើប្រាស់ស្ពាននិង ផ្លូវ ស្របស្ពាននេះ ត្រូវបង់ថ្លៃសេវាដើម្បីអាចប្រើប្រាស់បាន ប៉ុន្តែដោយយល់ឃើញពីការលំបាករបស់ប្រជាពលរដ្ឋ ក៏ដូចជាដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសដើម្បីជួយសម្រួលដល់ការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចទិញស្ពាននិងផ្លូវ ស្របក្បាលស្ពានទុកឱ្យប្រជាពលរដ្ឋប្រើប្រាស់ មិនបាច់បងថ្លៃសេវាតទៅទៀតឡើយចាប់ពីថ្ងៃទី១៥ ខែ តុលា ឆ្នាំ២០១៧នេះតទៅ។