សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

ពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៥១

នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញអមដំណើរសម្តេចឧបនាយករដ្ឋមន្ត្រី ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៥១។

ផ្លូវនេះតភ្ជាប់ពីផ្លូវជាតិលេខ៥ ឋិតក្នុងស្រុកឧត្តុងទៅកាន់ផ្លូវជាតិលេខ៤ ឋិតនៅថ្នល់ទទឹងស្រុកអង្គស្នួល គ្រោងនឹងបញ្ជប់ការសាងសង់នៅឆ្នាំ២០២០។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានកត់សម្គាល់ថា៖ ផ្លូវនេះជាការតភ្ជាប់យ៉ាងសំខាន់ជាមួយផ្លូវក្រវ៉ាត់ក្រុងភ្នំពេញ ចាប់ពីផ្លូវជាតិលេខ៥ទៅផ្លូវជាតិលេខ៤ ឆ្ពោះទៅកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ។