សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

ពិធីបើកការដ្ឋានផ្លូវ ឃុំជ្រោយតាកែវ ស្រុកកោះធំ

សកម្មភាព ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានផ្លូវ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល។ * នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានផ្លូវលំមួយខ្សែប្រវែង១០៥០ ម៉ែត្រ និងផ្លូវបេតុងមួយខ្សែប្រវែង ៨៥០ ម៉ែត្រ ស្ថិតក្នុងឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល ក្នុងពីធីនោះដែរប្រជាពលរដ្ឋ បានសម្តែងក្តីរីករាយ និងត្រេកអរជាខ្លាំង បន្ទាប់ពីពួកគាត់ទទួលបានផ្លូវថ្មីពីរខ្សែនេះ ពីព្រោះផ្លូវនេះផ្តល់អត្ថប្រយោជន៍ដ៏សំខាន់នៅក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ពួកគាត់ ត្បិតផ្លូវនេះជួយសម្រួលដល់ការធ្វើដំណើរ ជាពិសេសការដឹកកសិផលទៅកាន់ទីផ្សារតែម្តង។ ក្នុងឪកាស់នោះដែរ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងគូសបញ្ជាក់ថា អ្វីដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំប្រឹងប្រែងដើម្បីប្រជាពលរដ្ឋ គឺមិនចង់បានអ្វីតបស្នងមកវិញ ក្រៅតែពីស្នើសុំឲ្យប្រជាពលរដ្ឋបន្តគាំទ្រយន្តការកំណែទម្រង់របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៍ឈ្លៀសវៃ និងយកចិត្តទុកដាក់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខរដ្ឋ និងសូមចូលរួមថែរក្សានូវសមិទ្ធិផលផ្លូវថ្នល់ ស្ពាន ដែលអភិវឌ្ឍន៍ទាំងនៅទីក្រុង និងជនបទឲ្យកាន់តែរីកចម្រើនថែមទៀត។