សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

ពិធីបិទសិក្ខាសាលាថ្នាក់ជាតិស្តីពីការធ្វើផែនការលទ្ធកម្ម នីតិវិធី និងដំណើរការនៃការធានាចំណាយ និងការគ្រប់គ្រងចំណូល

នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម វ៉ាស៊ឹម សុរិយា អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួង សាធារណការនិងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាថ្នាក់ជាតិស្តីពីការធ្វើផែន ការលទ្ធកម្ម នីតិវិធី និងដំណើរការនៃការធានាចំណាយ និងការគ្រប់គ្រងចំណូល។

ពិធីនេះបានប្រព្រឹត្តទៅនៅសណ្ឋាគាររតនៈស៊ីធី ខេត្តរតនៈគិរី ដោយមានអ្នកចូលរួមប្រមាណជាង២០០នាក់រួមមាន៖ មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គ្រូឧទ្ទេសន៍ និងសិក្ខាកាមដែលជាមន្រ្តីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត។

សិក្ខាសាលាដែលប្រព្រឹត្តទៅអស់រយៈពេលពីរថ្ងៃនេះ បានផ្តោតជាសំខាន់លើប្រធានបទមួយចំនួន ដូចជា៖ ការរៀបចំផែនការលទ្ធកម្ម និងរបាយការណ៍អនុវត្តកិច្ចលទ្ធកម្ម នីតិវិធី និងដំណើរការនៃការធានា ចំណាយ និងការគ្រប់គ្រងចំណូលរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ជាលទ្ធផល សិក្ខាកាមទាំងអស់បានបញ្ចប់ការសិក្សាស្វែងយល់លើប្រធានគន្លឹះសំខាន់ៗប្រកបដោយ ជោគជ័យ ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម វ៉ាស៊ឹម សុរិយា បានសម្តែងនូវអំណរគុណ និង ការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះគ្រូឧទ្ទេសន៍ និងសិក្ខាកាមទាំងអស់ ដែលបានខិតខំប្រឹងប្រែងឈានដល់ការសម្រេចបាននូវលទ្ធផលផ្លែផ្កានៅថ្ងៃនេះ។