សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

ពង្រឹងចំណងមិត្តភាព ប្រជាជន និងប្រជាជន អាស៊ាន-ចិន

ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានដឹកនាំប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ចូលរួម សន្និសីទលើកទី១១ ស្តីពីមិត្តភាពប្រជាជន និងប្រជាជន អាស៊ាន.ចិន ក្រោមប្រធានបទ ” ពង្រឹងចំណងមិត្តភាព ប្រជាជន និងប្រជាជន អាស៊ាន-ចិន ដើម្បីការ ការពារសន្តិភាព និងសហប្រតិបត្តិការ ” ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧ នៅសាលសន្និសិទសុខារីសត ខេត្តសៀមរាម ។
សន្និសីទ បានពិភាក្សាស៊ីជម្រៅ និងទទួលបានលទ្ធផល នូវចំនុច៖
១/ សម្រេចឲ្យបានខ្សែក្រវាត់ និងផ្លូវ ដែលតភ្ជាប់ដើម្បីការអភិវឌ្ឍន៏ លើគ្រប់វិស័យ ក្នុងភាពជាដៃគូរយុទ្ធសាស្រ្ត អាស៊ាន-ចិន ។
២/ កសាងហេដ្ឋារចនាសម្ព័ន្ធ អាស៊ាន-ចិន ដើម្បីសហប្រតិបត្តិការកាន់តែសកម្ម និងការតភ្ជាប់ផ្លូវគោក អាកាស និងសមុទ្រ ។
៣/ ចំណងមិត្តភាពយុវជន អាស៊ាន-ចិនបន្តវេន ។
៤/ជម្រុញទេសចរ៍ណ ដើម្បីប្រជាជនអាស៊ានកាន់តែស្គាល់គ្នា យោគយល់គ្នា ក៏ដូចជាអភិវឌ្ឍន៏សេដ្ឋកិច្ច ។