សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

បាឋកថា ក្រោមប្រធានបទ៖ “កំណែទម្រង់វិស័យសាធារណការ និងដឹកជញ្ជូន

នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅមជ្ឍមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ(CKCC) ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹក ជញ្ជូន បានធ្វើបទបង្ហាញស្តីពីកំណែទម្រង់វិស័យសាធារណការនិងដឹកជញ្ជូន ដោយមានការចូលរួមពី មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការនិងដឹកជញ្ជូន នាយកសាលាភូមិន្ទរដ្ឋបាល មន្ត្រីរាជការនៃសាលាភូមិន្ទរដ្ឋបាល កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ កម្មសិក្សាការីមន្ត្រីមធ្យម សិស្សមន្ត្រីក្រមការជំនាន់ទី៧ សិក្ខាកាមក្រសួងបរិស្ថានថ្នាក់ជាតិ និងសិក្ខាកាមក្រសួងបរិស្ថានថ្នាក់ក្រោមជាតិ សរុបប្រមាណ៦០៨ នាក់។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានធ្វើបច្ចុប្បន្នភាព អំពីសមិទ្ធិផលការងារ សម្រេចបានសំខាន់ៗទាក់ទងនឹងផែន ការសកម្មភាព១០០ថ្ងៃ និងកំណែទម្រង់កំពុងបន្តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។ សមិទ្ធិ ផលការងារសម្រេចបានទាំងនេះរួមមាន៖ ការដាក់ឲ្យដំណើរការមណ្ឌល ប្តូរ និងពន្យារបណ្ណបើកបរ នៅផ្សារទំនើបAEON Mall ភ្នំពេញ (ចំណាយពេលប្រមាណ១៥នាទី ដើម្បីទទួលបានបណ្ណបើកបរ) ការបិតផ្លាកសុវត្ថិភាព (ស្ទីគ័រចំណាំងផ្លាតពន្លឺពេលយប់)ចំនួន៣.៤លានសន្លឹក យុទ្ធនាការចែកមួក សុវត្ថិភាព ការរៀបចំរចនាសម្ព័ន្ធអង្គការលេខរបស់ក្រសួងឡើងវិញដើម្បីបំពេញការងារឱ្យកាន់តែ ប្រសិទ្ធភាព ការដាក់ឱ្យដំណើរការចុះបញ្ជីយានយន្តតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ការផ្តល់ ប័ណ្ណបើកយាន យន្ត កម្មវិធីយល់ដឹងអំពីទ្រឹស្តីនៃការបើកលើទូរសព្ទ ឈៀកចល័ត និងផ្លាកលេខយានយន្ត ដែលមានQR Codeដើម្បីកាត់បន្ថយក្លែងបន្លំ។

ឯកឧត្តមទេសរដ្ឋមន្រ្តីក៏បានលើកឡើងផងដែរអំពីការសាងសង់ផ្លូវរថភ្លើងពីភ្នំពេញទៅព្រះលានយន្ត ហោះដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ដែលគ្រោងដាក់ឱ្យដំណើរក្នុងពេលឆាប់ៗ ការដឹកជញ្ជូនតាម ផ្លូវទឹក ការរៀបចំក្របខណ្ឌស្ថាប័នទទួលបន្ទុកភស្តុភារកម្មដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូន ការធ្វើសមា ហរណកម្មទូទាំងប្រទេសតាមរយៈការកសាងនិងពង្រីកបណ្តាញផ្លូវតភ្ជាប់ ការកសាងផ្លូវរថភ្លើង ការគ្រប់ គ្រងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ការកសាងកំពង់ផែទឹកជ្រៅ ការលុបគ្រលុកសំបុកមាន់នៅ ទូទាំង២៥រាជធានី-ខេត្តតាមរយៈការដាក់ឱ្យដំណើរការរ៉ឺម៉កដែលបំពាក់ដោយឧបករណ៍ចំនួនជាង៣០០គ្រឿង និងសម្ភារៈគ្រប់គ្រាន់សម្រាប់ចល័តចុះពិនិត្យ និងជួសជុលគ្រលុកសំបុកមាន់ភ្លាមៗក្នុង គោលបំណងថែរក្សាបណ្តាញផ្លូវថ្នល់របស់យើងឱ្យជាប់បានយូរ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានកត់សម្គាល់អំពី សារៈសំខាន់ នៃការអនុវត្តច្បាប់ដើម្បីប្រជា ជាតិកាន់តែមានសុវត្ថិភាព និងវិបុលភាពថែមទៀត និងបានលើកទឹកចិត្តឲ្យសិក្ខាកាមទាំងអស់ ចូលរួមឲ្យ បានសស្រាក់សស្រាំ ក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះចរាចរណ៍នៅកម្ពុជា។