សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

ជំនួបសម្តែងការគួរសមជាមួយឯកឧត្តម Kamon Iizumi អភិបាលខេត្តTokushima

នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលជួបសម្តែងការគួរសមជាមួយឯកឧត្តមKamon Iizumi អភិបាលខេត្ត Tokushima ដែលជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ២០២០។

ឯកឧត្តមអភិបាលខេត្ត បានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្ត្រី អំពីសម្ព័ន្ធភាពគួរឱ្យកត់សម្គាល់រវាងខេត្ត Tokushima និងប្រទេសកម្ពុជាក្នុងវិស័យធំៗចំនួនបី៖

ឯកឧត្តមអភិបាលបានពិភាក្សាអំពីកម្មវិធីផ្លាស់ប្តូរទៅវិញទៅមករវាងសិស្សវិទ្យាល័យពាណិជ្ជកម្ម Tokushima និងសិស្សវិទ្យាល័យសាលាមិត្តភាពកម្ពុជានៅខេត្តព្រៃវែង គម្រោងវិទ្យាល័យពិព័រណ៌ ពាណិជ្ជកម្មដែលបង្កើតឡើងដើម្បីលើកកម្ពស់ពាណិជ្ជកម្ម និងមិត្តភាព និងការត្រៀមរៀបចំខ្លួនធ្វើ ជាម្ចាស់ផ្ទះកីឡាអូឡាំពិក និងការប្រកួតកីឡាអត្តពលិកអន្តរជាតិនៅឆ្នាំ២០២០។

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសន្យាបញ្ជូនក្រុមកីឡាករជម្រើសជាតិ និងក្រុមអត្តពលិក អន្តរជាតិជនពិការ ព្រមទាំងកីឡាករហែលទឹកទៅចូលរួមព្រឹត្តិការណ៍កីឡាអូឡាំពិក នៅខេត្តTokushima ឆ្នាំ២០២០។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការកសាងសមត្ថភាពកីឡាករ ហែលទឹក និងបានស្នើសុំការគាំទ្រក្នុងការបញ្ជូនគ្រូបង្វឹកទៅហ្វឹកហាត់កីឡាករហែលទឹកនៅកម្ពុជា និង អាចបញ្ជូនកីឡាករហែលទឹកនៅកម្ពុជាទៅហ្វឹកហាត់នៅTokushimaបានផងដែរ។

ជាការឆ្លើយតប ឯកឧត្តមអភិបាលខេត្ត បានស្នើឱ្យឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ផ្ញើលិខិតផ្លូវការ ជូនលោក ទាក់ទងនឹងការបញ្ជូនកីឡាករហែលទឹកទៅហ្វឹកហាត់នៅប្រទេសជប៉ុន។