សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

ជំនួបពិភាក្សាការងារ ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)

នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយក្រុមបេសកកម្មនៃកម្មវិធីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដឹកនាំដោយលោក Samiuela T. Tukuafu នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា។

គោលបំណងនៃជំនួបនេះ គឺដើម្បីពិភាក្សា និងពិនិត្យឡើងវិញអំពីការអនុវត្តគម្រោងកំពុងបន្តគម្រោង និងកម្មវិធីនាពេលអនាគត ដែលពាក់ព័ន្ធនឹងក្រសួងសាធារណការនិងដឹកជញ្ជូន។

លោក Tukuafu បានកត់សម្គាល់ថា៖ ក្រុមបេសកកម្មដែលមាននិវេសដ្ឋានប្រចាំកម្ពុជារបស់ ធនាគារអភិវឌ្ឍន៍អាស៊ី(CARM) នឹងដឹកនាំបេសកកម្មនៃកម្មវិធីឆ្នាំ២០១៧ ដើម្បីពិនិត្យឡើងវិញ និងបញ្ជាក់ជាមួយរដ្ឋាភិបាលអំពីការផ្តល់ជំនួយនិងប្រាក់កម្ចីសម្រាប់២០១៨-២០២០។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានស្នើសុំការគាំទ្រលើវិស័យនានាដោយផ្តោតជាសំខាន់លើហេដ្ឋារចនាសម្ព័ន្ធដូចជា៖ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ការអភិវឌ្ឍប្រព័ន្ធចម្រោះទឹកកខ្វក់និងគម្រោងអនាម័យ។

លោក Tukuafu បានធ្វើការកត់សម្គាល់ និងសម្តែងចំណាប់ចំពោះសំណើនានាដែលឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើងទាក់ទងទៅនឹងការផ្តល់ជំនួយ និងប្រាក់កម្ចី សម្រាប់ឆ្នាំ២០១៨-២០២០របស់ធនាគារអភិវឌ្ឍន៍អាស៊ី និងបានគូសបញ្ជាក់ថាក្រុមបេសកកម្មនឹងធ្វើការពិនិត្យ និងសម្របសម្រលចំពោះសំណើទាំងនោះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលបេសកម្មជាមួយក្រសួងពាក់ព័ន្ធទាំងអស់។