សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

ចុះពិនិត្យការដ្ឋានជួសជុលផ្លូវដែក ភ្នំពេញប៉ោយបែត និងពិនិត្យការដ្ឋានផ្លូវជាតិលេខ ៥

ថ្ងៃទី២៧ ដល់ ២៨ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូ និងមន្រ្តីជំនាញដើម្បីចុះពិនិត្យគម្រោងដូចខាងក្រោម៖

១ ពិនិត្យមើលការថែទាំផ្លូវជាតិលេខ៥ ពីព្រែកក្តាមដល់ធ្លាម្អម ដើម្បីត្រៀមប្រគល់ជូនអង្គភាពគ្រប់គ្រងគម្រោងផ្លូវជាតិលេខ៥ នៅឆ្នាំ ២០១៨ ដើម្បីធ្វើការពង្រីកកំណាត់ផ្លូវនេះពី ២គន្លង ទៅ ៤គន្លង និងមានសួនច្បារកណ្តាល ក្នុងគម្រោងធ្វើឲ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម)។

២ ពិនិត្យការដ្ឋានជួសជុលផ្លូវដែក ការជួសជុលកែលំអរស្ថានីយ៍រថភ្លើងប៉ោយប៉ែត ការសាងសង់ផ្លូវជាតិលេខ៥ និងជំនួបប្រជុំជាមួយតំណាងផ្លូវដែករដ្ឋថៃ ដើម្បីដឹកនាំប្រជុំបញ្ចប់កិច្ចព្រមព្រាងដឹកជញ្ជូនឆ្លងកាត់តាមផ្លូវដែកជាមួយគណៈប្រតិភូថៃ។

៣ ពិនិត្យមើលការដ្ឋានគម្រោងធ្វើឲ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) ដែលកំពុងដំណើរការសាងសង់ក្នុងទឹកដីខេត្តបាត់ដំបង និងបន្ទាយមានជ័យ។