សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

កិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន

នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានទទួលទានអាហារពេលល្ងាច ជាមួយឯកឧត្តម Kazuyuki NAKANE រដ្ឋមន្រ្តីក្រសួងការបរទេស និងជាសមាជិកសភាតំណាងរាស្ត្រ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានស្នើសុំការគាំទ្រលើគម្រោងប្រព័ន្ធ រថភ្លើងប្រតិបត្តិការស្វ័យប្រវត្តិ(AGT) គម្រោងកំពង់ផែប្រើប្រព័ន្ធEDI រោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់ និងផែនការភស្តុភារកម្ម។

ឯកឧត្តមKazuyuki NAKANE បានបញ្ជាក់ពីការគាំទ្រ និងធនធានរបស់ក្រសួង សម្រាប់ផែនការមេភស្តុភារកម្មជាតិ ការកសាងសមត្ថភាព និងគម្រោងក្រុងព្រះសីហនុ។