សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

កិច្ចពិភាក្សាការងារជាមួយក្រុមជំនាញការធនាគារពិភពលោកស្តីពីផែនការមេភស្តុភារកម្មជាតិ

នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសាធារណៈការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយក្រុមជំនាញការនៃគណៈប្រតិភូធនាគារពិភពលោក ដែលដឹកនាំដោយលោក Lan Van Nguyen សេដ្ឋវិទូជាន់ខ្ពស់ និងជាប្រធានក្រុមការងារ។

ក្រុមជំនាញការរបស់ធនាគារពិភពលោកបានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្រ្តីអំពីវឌ្ឍនភាពទាក់ទងនឹង ការអភិវឌ្ឍផែនការមេភស្តុភារកម្ម ដោយផ្តោតជាសំខាន់លើថ្លៃដឹកជញ្ជូន និងប្រសិទ្ធភាពរបស់កម្ពុជា ប្រៀបធៀបជាមួយបណ្តាប្រទេសក្នុងតំបន់។

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងនូវការកោតសរសើរចំពោះធនាគារពិភពលោក និង អង្គការJICA ដែលបានផ្តល់ការគាំទ្រជាបន្តក្នុងការអភិវឌ្ឍផែនការមេភស្តុភារកម្ម។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីសារសំខាន់នៃការបញ្ចប់ផែនការមេភស្តុភារកម្មនៅត្រឹមខែមីនាឆ្នាំ២០១៨។