សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

កិច្ចប្រជុំពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុន Greenland Group ប្រទេសចិ

នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនGreenland Group ប្រទេសចិន ដែលដឹកនាំដោយលោកប្រធានក្រុមហ៊ុន Zhang Yullang ។

កិច្ចពិភាក្សាការងារនេះផ្តោតជាសំខាន់លើចំណាប់អារម្មណ៍របស់ក្រុមហ៊ុន Greenland Group អំពីកាលានុវត្តភាពវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានជំរុញឱ្យក្រុមហ៊ុននេះ ពិនិត្យ និងសិក្សាបន្ថែមទៀតពីលទ្ធភាពក្នុងការបណ្តាក់ទុកវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា តាមរបៀប BOT(Build Operation Transfer)។