សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

កិច្ចប្រជុំប្រចាំសប្ដាហ៍ទី៤របស់ក្រសួងសាធារណការនិងដឹកជញ្ជូន

នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ជាទៀងទាត់ ជាមួយនឹងមន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

កិច្ចប្រជុំនេះផ្តោតជាសំខាន់លើរបៀបវារៈសំខាន់ៗរួមមាន៖ ការងារចម្រោះទឹកកខ្វក់ ការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យចម្រោះទឹកកខ្វក់ និងបញ្ហាកង្វល់របស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង និងខេត្តព្រះសីហនុ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ យើងត្រូវមានផែនការមេ និងគោលនយោបាយយុទ្ធសាស្ត្រច្បាស់លាស់ដើម្បីការអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព និងចីរភាព និងងាយស្រូលទាក់ទាញក្រសួងពាក់ព័ន្ធ និងដៃគូរអភិវឌ្ឍនានាចូលរួមសហការអភិវឌ្ឃន៍វិស័យសំណង់ប្រព័ន្ធចម្រោះទឹកកខ្វក់ ដែលគម្រោងនេះមានលក្ខណៈទូលំទូលាយ។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានស្នើឱ្យមន្ត្រីពាក់ព័ន្ធរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនធ្វើការចុះបញ្ជីនាវាដែលប្រើទង់ជាតិកម្ពុជាដោយខ្លួនឯង និងបង្កើនពន្ធដារចូលរដ្ឋ ក៏ដូចជាការពារជនខិលខូចពីការប្រើទង់ជាតិខ្មែរ ក្នុងគោលបំណងបង្ខូចកេរ្តិ៍ឈ្មោះ និងកិត្តិយសកម្ពុជាលើឆាកអន្តរជាតិ ។

ជាទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រីបានរំឭកឱ្យមន្ត្រីក្រោមឱវាទត្រូវមានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ក្នុងការថ្លឹងយានយន្តដែលចូលស្ថានីយ៍ថ្លឹងទម្ងន់ឱ្យបានម៉ត់ចត់ និងអនុវត្តតួនាទីនិងភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ ដែលច្បាប់បានកំណត់។