សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

កិច្ចប្រជុំបូកសរុបលទ្ធផលការងារ ត្រួតពិនិត្យការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ប្រចាំ ខែកុម្ភៈ ឆ្នាំ២០១៧

នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងតួនាទីជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ ត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកប្រចាំខែ ដោយមានការចូលរួមពីសមាជិកសមាជិកាគណៈកម្មាធិការ និងមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

កិច្ចប្រជុំបានពិភាក្សាលើសេចក្តីព្រាងរបាយការណ៍នៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោករបស់គណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំខែកុម្ភៈឆ្នាំ២០១៧។ សេចក្តីព្រាងរបាយការណ៍នោះផ្តោតសំខាន់ទៅលើបញ្ហាចំបងនានា ទាក់ទងនឹងការតាក់តែងលិខិតបទដ្ឋាន ការផ្សព្វផ្សាយអប់រំច្បាប់ លទ្ធផលត្រួតពិនិត្យរឹតបន្តឹងអនុវត្តច្បាប់ សភាពការណ៍គ្រោះថ្នាក់ចរាចរណ៍ ប្រតិកម្មរបស់សាធារណជន បញ្ហានិងភាពប្រឈម ផែនការ និងទិសដៅអនុវត្តការងារបន្ត។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានឯកភាពបង្កើតក្រុមការងារដើម្បីសិក្សាបញ្ហាទាក់ទងនឹងការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។

ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានជំរុញឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត រៀបចំកិច្ចប្រជុំអនុគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក។