សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

ការបរិច្ចាគឈាមនៅក្រសួងសាធារណការនិងដឹកជញ្ជូន

នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បាន ដឹកនាំ មន្ត្រីរាជការ ក្រសួងសាធារណការនិងដឹកជញ្ជូនចំនួន ១០៦នាក់ ចូលរួមបរិច្ចាគឈាម នៅក្នុង កម្មវិធី ផ្តល់ឈាម របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម នៅទីស្តីការក្រសួង។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិត និងបានគូសបញ្ជាក់ថានេះគឺ ជាកាយវិការប្រកបដោយ មនុស្សធម៌ដ៍មានតំលៃបំផុត ដែលប្រជាពលរដ្ឋគ្រប់រូបគួរចូលរួមទាំងអស់។

លោកវេជ្ជបណ្ឌិត ហុក គីមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម(NBTC) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និង ការកោតសរសើរចំពោះមន្ត្រីរាជការរបស់ក្រសួង សាធារណការនិងដឹកជញ្ជូន ដែល បានបរិច្ចាគឈាម និងថវិកាមួយចំនួន ដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម។