សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

ការជួបសម្តែងការគួរសម និងចំណាប់អារម្មណ៍លើការវិនិយោគ សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ពីវិស័យឯកជនជប៉ុន

នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលសម្តែងការគួរសមពីគណៈប្រតិភូជប៉ុន ដឹកនាំដោយឯកឧត្តម Takeshi Kuroda ប្រធានក្រុមហ៊ុន ReNet Japan Group Inc។

ជំនួបនេះបានផ្តោតសំខាន់លើ ការចែករំលែកបទពិសោន៍រវាង កម្ពុជា និងជប៉ុន ក្នុងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ។

គណៈប្រតិភូ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន ក្នុងការវិនិយោគលើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ការចុះបញ្ជីយានជំនិះនៅប្រទេសកម្ពុជា និងបានចែករំលែកពីស្តង់ដា នៃការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរបស់ជប៉ុនផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនទៅកាន់គណៈប្រតិភូអំពីស្ថានភាព និងស្តង់ដារ នៃការត្រួតពិនិត្យលក្ខណៈបច្ចេកទេស នៅកម្ពុជា និងស្វាគមន៍ ក្រុមហ៊ុនជប៉ុនមកធ្វើការវិនិយោគនៅកម្ពុជាក្នុងចូលរួមផ្តល់សេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ។

ឯកឧត្តមក៏បានធ្វើការស្នើទៅក្រុមគណប្រតិភូ ឲ្យជួយផ្តល់នូវការណែនាំអំពីការពង្រឹងស្តង់ និងជួយបណ្តុះបណ្តាលសម្ថភាពរបស់មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនអំពី ការ
ត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឲ្យបានកាន់តែមានលក្ខណៈល្អប្រសើរឡើងមួយកម្រិតទៀត។