សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

កម្មវិធីបើកសិក្ខាសាលាស្តីពី“ការអង្កេតនិងគ្រប់គ្រងប្រព័ន្ធប្រឡាយសម្រាប់ការអភិវឌ្ឍលក្ខខណ្ឌអនាម័យ

ឆ្នាំ២០១៧ ខែធ្នូ ថ្ងៃទី០៧ ត្រូវនឹងថ្ងៃទី ៤រោច ខែមិគសិរ ឆ្នាំរការ ពុទ្ធសករាជ ២៥៦១ នៅសណ្ឋាគារជូលីណា ក្រោមអធិបតីភាពឯកឧត្តម ហេង រត្នពិសិដ្ឋ អគ្គនាយក នៃអគ្គនាយកដ្ឋានសាធារណការ ក្នុងកម្មវិធីបើកសិក្ខាសាលាស្តីពី “ការអង្កេតផ្ទៀងផ្ទាត់ជាមួយវិស័យឯកជនក្នុងគោលបំណងផ្សព្វផ្សាយបច្ចេកវិទ្យាជប៉ុន គ្រប់គ្រងប្រព័ន្ធប្រឡាយសម្រាប់ការអភិវឌ្ឍលក្ខខណ្ឌអនាម័យ និងជីវភាពរស់នៅរបស់ប្រជាជនដោយការប្រើប្រាស់ អេចស្កាវ៉ាទ័រ ដែលធ្វើការទាំងលើគោកនិងក្នុងទឹក” ៖
១) ដើម្បីសម្រេចបានគោលដៅអភិវឌ្ឍន៍សហស្សវត្ស៍កម្ពុជា ឆ្នាំ២០២៥ ក៏ដូចជាការឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលដំណាក់កាលទី៣ ការរៀបចំគ្រប់គ្រងបណ្តាញលូ និងប្រព័ន្ធបង្ហូរទឹក គឺជាកិច្ចការចាំបាច់ដែលយើងត្រូវធ្វើ។
២) បញ្ហាសំរាម និងភក់បានករកើនច្រើនឡើងៗ នៅក្នុងលូ ប្រឡាយ និងបានផ្តល់ផលប៉ះពាល់ជាអវិជ្ជមានទៅលើអនាម័យ និងការរស់នៅរបស់ប្រជាជននៅជុំវិញតំបន់នោះ។ លើសពីនេះទៅទៀត បញ្ហានេះបានបង្កឲ្យមានការជន់លិចលង់នៅរដូវវស្សា ដែលធ្វើឲ្យមានការលំបាកយ៉ាងខ្លាំង ក្នុងការធ្វើចរាចរ និងការរស់នៅ។ បញ្ហាទាំងនេះមិនត្រឹមតែកើតមាននៅក្នុងទីក្រុងភ្នំពេញប៉ុណ្ណោះទេ វាក៏កើតមានឡើងនៅតាមបណ្តាខេត្តនានាផងដែរ ដែលតម្រូវឲ្យយើងត្រូវតែគិតគូរ រកមធ្យោបាយដោះស្រាយ សម្រាប់ពេលអនាគត។
៣) ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បាននឹងកំពុងខិតខំប្រឹងប្រែងជួយយើងនូវគម្រោងជាច្រើនដូចជាគម្រោងការពារទឹកជំនន់ គម្រោងកែលំអប្រព័ន្ធលូ ប្រឡាយ និងគម្រោងធ្វើឲ្យប្រសើរឡើងនូវចរាចរជាដើម។ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ហើយក៏សង្ឃឹមថា ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅតែបន្តគាំទ្រយើងបន្ត ទៅទៀត។
ក្នុងកម្មវិធីនេះផងដែរ ក៏មានការធ្វើបទបង្ហាញអំពី ព័ត៌មានគម្រោង និង Amphibious Excavator និងការបង្ហាញពីផលិតផលគ្រឿងចក្រផ្សេងៗដែលអាចប្រើប្រាស់ក្នុងការស្តារប្រព័ន្ធលូប្រឡាយ ដោយក្រុមការងារ ជប៉ុន JICA ព្រមទាំងការធ្វើបទបង្ហាញពីស្ថានភាពទូទៅនៃប្រព័ន្ធលូក្នុងរាជធានីភ្នំពេញ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។ ឆ្លៀតក្នុងឱកាសនេះ ក្រុមការងារក៏បានរៀបចំ ការធ្វើដំណើរទស្សនកិច្ចប្រឡាយចំហរបឹងត្របែក ដើម្បីស្វែងយល់ពីលទ្ធភាពធ្វើការនៃគ្រឿងចក្រ អេចស្កាវ៉ាទ័រ ដែលអាចធ្វើការបានទាំងលើគោក និងក្នុងទឹក ដោយផ្ទាល់នៅប្រឡាយចំហរបឹងត្របែក។ បន្ទាប់ពីការចុះទស្សនកិច្ចនៅប្រឡាយនៅបឹងត្របែក មានកម្មវិធីវេទិការសាធារណៈ(សំណួរ ចម្លើយ) ដែលទាក់ទងទៅនឹងការងារប្រព័ន្ធលូបង្ហូរ គ្រឿងចក្រសម្រាប់ស្តារប្រឡាយ ការថ្លែងសុន្ទរកថាបិទកម្មវិធីដោយលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងពិសារអាហារថ្ងៃត្រង់រួមគ្នា។