សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

“យុវជន បច្ចេកវិទ្យា និងកំណើន”​ នឹងក្លាយជាប្រធានបទ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន ២០១៧ នៅកម្ពុជា

នៅថ្ងៃទី២៨​ ខែកុម្ភៈ ឆ្នាំ២០១៧​ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន​ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញដឹកនាំកិច្ចប្រជុំ​ រវាងគណៈកម្មការអន្តរក្រសួង និងគណៈប្រតិភូវេទិកាសេដ្ឋកិច្ចពិភពលោក ដែលដឹកនាំដោយលោក ​Justin Wood ប្រធានប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ​​​ដើម្បីពិភាក្សា និងធ្វើបច្ចុប្បន្នភាព ស្តីអំពីការ​ត្រៀមរៀបចំ​វេទិកា​សេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ដែលកម្ពុជា គ្រោងធ្វើជាម្ចាស់ផ្ទះ​នៅ ​ថ្ងៃទី១០-១១ និង១២ ខែឧសភា ឆ្នាំ២០១៧ ខាងមុខនេះ។​​

វេទិកាសេដ្ឋកិច្ចពិភពលោកនេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ៖ “យុវជន បច្ចេកវិទ្យា និងកំណើនសេដ្ឋកិច្ច”​។
​ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្នើឱ្យ សមាជិកសមាជិកា នៃគណៈកម្មាធិការ និងអនុគណៈកម្មាធិការជំនាញ ជួបប្រជុំពិភាក្សាជាមួយ សមភាគីរបស់ខ្លួនមកពី វេទិកាសេដ្ឋកិច្ចពិភពលោក​ ដើម្បីពិភាក្សា​ និងការផ្លាស់ប្តូរយោបល់បន្ថែម ទាក់ទងនឹងការរៀបចំ វេទិកាសេដ្ឋកិច្ចពិភពលោក ​ស្តីពីកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងប្រព្រឹត្តទៅ​ នៅរាជធានីភ្នំពេញ​​។