សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

ជំនួបពិភាក្សាការងារជាមួយលោក Hubert Staberhofer នាយករបស់អង្គការ UNOPS

នៅថ្ងៃទី០៧​ ខែវិច្ឆិកា ឆ្នាំ២០១៦​​ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារ ជាមួយលោក​ Hubert Staberhofer នាយកអង្គការ UNOPS ប្រចាំកម្ពុជា។

លោក Staberhofer បានសម្តែង​​អំណរគុណ និងការកោតសរសើរ​របស់ខ្លួន ​ចំពោះការ​គាំទ្រ និងកិច្ចសហប្រតិបត្តិការជាបន្ត ពីសំណាក់​រាជរដ្ឋាភិបាល​កម្ពុជា។ ​បន្ទាប់មកលោក​​បានរៀបរាប់លម្អិតអំពី ​តួនាទី និងកិច្ចអន្តរាគមន៍សំខាន់ៗ របស់អង្គការ UNOPS ​ទាក់ទង​នឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងនៅ​កម្ពុជា និងបណ្តាប្រទេសផ្សេងទៀត និងបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ នៅពេលអនាគត ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន។

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានស្នើរសុំការគាំទ្រពីអង្គការ UNOPS ទាក់ទងនឹងបញ្ហាសុវត្ថិភាពចរាចរណ៍ផ្លូវគោក​ សញ្ញាចរាចរណ៍​ និងការផលិត​ស្ពតវីដេអូ​អំពីការអប់រំ សុវត្ថិភាពអ្នកបើកបរ ​ព្រមទាំងធនធានសម្រាប់ ពិគ្រោះយោបល់ជាមួយ អ្នកជំនាញបច្ចេកទេសក្នុងវិស័យ​ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ប្រកបដោយគុណភាព​។​