សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

ជំនួបសម្តែងការគួរសមពីសំណាក់ឯកឧត្តម Lord Puttnam និងស្ថានទូត​​អង់គ្លេសប្រចាំកម្ពុជា

នាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទទួលជួបសម្តែងការគួរសម ពីសំណាក់ឯកឧត្តម Lord Puttnam ​​បេសកជនតំណាងពាណិជ្ជកម្មរបស់នាយករដ្ឋមន្រ្តីនៃចក្រភពអង់គ្លេសប្រចាំកម្ពុជា ដោយមានការអមដំណើរពីឯកឧត្តម Bill Longhurst ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា។

ឯកឧត្តម Lord Puttnam បានចូលរួមចំណែកយ៉ាងសកម្មក្នុង​ទំនាក់ទំនងជាវិជ្ជមានរវាង​កម្ពុជានិងចក្រភពអង់គ្លេស និងបានបំពេញការងារជាមួយឯកឧត្តមទេស​រដ្ឋមន្រ្តី ស៊ុន ចាន់ថុល ទាក់ទងនឹងការពិគ្រោះយោបល់ក្នុងការកសាងម៉ាកយីហោ​ និងកត្តារួមផ្សំផ្នែក​ទីផ្សារផ្សេងទៀត ដើម្បីផ្តល់ប្រយោជន៍ដល់កំណើនសេដ្ឋកិច្ចរបស់​កម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានសម្តែងនូវអំណរគុណ និងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម Lord Puttnam ដែលបានផ្តល់ការគាំទ្រ និង​ភ្ជាប់ទំនាក់ទំនងមិត្តភាពរបស់ខ្លួន ដោយផ្ទាល់ចំពោះប្រទេសកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជាផងដែរ។

ឯកឧត្តម​ទេសរដ្ឋមន្រ្តី បានជម្រាបជូនឯកឧត្តម Puttnam អំពី​បច្ចុប្បន្នភាពនៃការធ្វើកំណែទម្រង់​របស់ក្រសួងសាធារណការនិងដឹកជញ្ជូន ​និងសមិទ្ធផល​សម្រេច​នូវគំនិតផ្តួចផ្តើមនិងរបៀបវារៈរយៈពេល១០០ថ្ងៃ​។​​