សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

ពិធីសំណេះសំណាលជាមួយគណៈប្រតិភូនៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍អន្ដរជាតិកម្ពុជា (SIC)

នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានជួបសំណេះសំណាលជាមួយក្រុមយុវជនកម្ពុជាចំនួន៣០រូប ដែលនឹងចូលរួមកម្មវិធី SSEAYP (នាវាយុវជនអាស៊ីអាគ្នេយ៍)។

យុវជន SIC ត្រូវបានជ្រើសរើសឲ្យចូលរួម ក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍អន្ដរជាតិកម្ពុជា លើកទី៤៣ នៅប្រទេសជប៉ុន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ដែលជាការផ្តល់ឱកាសឲ្យ យុវជនកម្ពុជាបានពង្រឹងចំណេះដឹង និងបទពិសោធន៍របស់ពួកគេ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានថ្លែងប្រាប់ដល់ក្រុមយុវជន អំពីកំណែទម្រង់សំខាន់ៗ ដែលបាននិងកំពុងដំណើរការ នៅក្រសួងសាធារណការ និងដឹកជញ្ជូន។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានរំឭកដល់ក្រុមយុវជនថា៖ ពួកគេគឺជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈ សម្រាប់ប្រទេសកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានស្នើឲ្យពួកគេ រក្សាឥរិយាបថល្អ និងអាកប្បកិរិយាវិជ្ជមានចំពោះអ្នកផ្សេងទៀត ដើម្បីទទួលបាននូវការគោរពពីអ្នកចូលរួមផ្សេងទៀត ក្នុងកម្មវិធី និងដើម្បីណែនាំឲ្យគេស្គាល់វប្បធម៌ កិត្តិនាម និងបេតិកភ័ណ្ឌ របស់ប្រទេសជាតិយើង។