សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

ជំនួបពិភាក្សាការងារទ្វេភាគីអំពីកិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងវិស័យប្រព័ន្ធទឹកកខ្វក់ រវាងក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និង​ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន

នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ​ឯកឧត្តម តូច ចាន់កុសល​​ រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំទ្វេភាគីអំពីកិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងវិស័យប្រព័ន្ធទឹកកខ្វក់រវាងក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និង​ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ដែលរៀបចំឡើង​​នាយកដ្ឋានសំណង់ប្រព័ន្ធចម្រោះទឹកកខ្វក់។

ឯកឧត្តម តូច ចាន់កុសល​ បានគូសបញ្ជាក់ថា៖ សំណង់ប្រព័ន្ធ​ចម្រោះទឹកកខ្វក់ដើរតួយ៉ាងសំខាន់ក្នុងការលើកស្ទួយសុខមាលភាពនិងជីវិតរបស់រស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ​។ ក្រោយពីនាយកដ្ឋានសំណង់ប្រព័ន្ធចម្រោះទឹកកខ្វក់​រៀបចំរចនាសម្ព័ន្ធគ្រប់គ្រង និងប្រតិបត្តិរួចរាល់ហើយ ប្រព័ន្ធចម្រោះទឹកនិងសំណង់ប្រព្រឹត្តិកម្មចម្រោះទឹក​កខ្វក់ថ្មីនេះ​នឹងរួមចំណែកដល់យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពន្លឿន​កំណើនប្រកប​ដោយវិជ្ជមាននៃសុខភាព និងសុមាលភាពរបស់ប្រជាជនកម្ពុជា។

​វាគ្មិនមកពីមន្ទីរសាធារណការរាជធានីភ្នំពេញ វាគ្មិនមកពី​ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន និងមកពីទីក្រុងគីតាគ្យឺសឺ ​បានផ្តោតសំខាន់ទៅលើវិធីសាស្ត្រប្រព្រឹត្តកម្មទឹកកខ្វក់​ ក្នុងនោះមាន៖​វិធីសាស្ត្រប្រព្រឹត្តកម្មទឹកកខ្វក់​តាមប្រព័ន្ធ​CASP និង​PTF។