សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទទួលជួបសម្តែងការគួសមពី ឯកឧត្តម Rustam Minnikhanov ប្រមុខរដ្ឋនៃសាធារណរដ្ឋតាតាស្តង់ នៃសហព័ន្ធរុស្ស៊ី

ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទទួលជួបសម្តែងការគួសមពី ឯកឧត្តម Rustam Minnikhanov ប្រមុខរដ្ឋនៃសាធារណរដ្ឋតាតាស្តង់ នៃសហព័ន្ធរុស្ស៊ី អមដំណើរដោយ ឯកឧត្តម Nikolay Nikiforov រដ្ឋមន្ត្រី ក្រសួងទូរគមនាគមន៍ នៃសហព័ន្ធរុស្ស៊ី និងបណ្តាវិនិយោគិនរុស្ស៊ីមួយចំនួន។

នៅក្នុងជំនួបពិភាក្សានោះ ក្រុមគណប្រតិភូ ជម្រាបជូនឯកឧត្តមទេសរដ្ឋមន្ត្រី ពីសក្កានុពល នៃសហព័ន្ធរុស្ស៊ី ក្នុងការផលិត និងនាំចេញ រថយន្តដឹកទំនិញ Kamaz ឧទ្ធម្ភាគចក្រ និង កប៉ាល់ ឧបករណ៍សម្ភារៈផ្សេងៗ ដែលដល់ការប្រើប្រាស់ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ ព្រមទាំងបានស្នើឲ្យ ក្រុមគណប្រតិភូ ជួយសហការផ្តល់សម្ភារៈ និងបច្ចេកទេសក្នុងការ ចូលរួមចំណែកធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធកម្ពុជា។ ឯកឧត្តមក៏បានស្នើឲ្យវិនិយោគិន ដែលបានចូលរួមនាឱកាសនោះ មកធ្វើការវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យ កសាងហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៅកម្ពុជាផងដែរ។