សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

កិច្ចប្រជុំរៀបចំផែនទីលំហូរការងារ ដើម្បីបំពេញការងារ ឱ្យកាន់តែមានប្រសិទ្ធភាព ថែមទៀតសម្រាប់វិស័យសាធារណការ និងដឹកជញ្ជូន

នៅព្រឹកថ្ងៃទី ០៤ ខែមករា ឆ្នាំ២០១៧ នៅទីស្តីកាក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ផែង សុវិជ្ជានោ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានដឹកនាំកិច្ចប្រជុំរៀបចំផែនទីលំហូរការងារដើម្បីបំពេញការងារ ឱ្យកាន់តែមានប្រសិទ្ធភាព ថែមទៀតសម្រាប់វិស័យសាធារណការ និងដឹកជញ្ជូន។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ មន្រ្តីបច្ចេកទេសជំនាញ តំណាងមកពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងមហាផ្ទៃ អង្គការ JICA ជំនាញការជប៉ុនប្រចាំទីស្តីការក្រសួង និងមន្ត្រីពាក់ព័ន្ឋដទៃទៀត។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីរៀបចំនិតិវិធី និងលំហូរការងារ នៃការរៀបចំគម្រោងថែទាំជួសជុល និងស្ថាបនាឡើងវិញ ចាប់ពីដើមរហូតដល់ការងារបញ្ចប់គម្រោងទាំងស្រុង ។ ការរៀបចំនិតិវិធីបែបនេះ គឺជាផែនទីបង្ហាញផ្លូវ ដល់អង្គភាពគ្រប់ជាន់ថ្នាក់ទាំងអស់ អំពីលំហូរការងារ ដូចជា៖ ១)ការងាររដ្ឋបាល ២)ការងារហិរញ្ញវត្ថុ និង ៣)ការងារបច្ចេកទេស ក្នុងគោលបំណងដើម្បីបង្កភាពងាយស្រួលក្នុងការបំពេញការងារសម្រាប់មន្រ្តីគ្រប់ជាន់ថ្នាក់ក្នុងការអនុវត្តភារកិច្ចរៀងៗខ្លួន។

កិច្ចប្រជុំនេះបានពិភាក្សាផងដែរអំពីការអភិវឌ្ឍ ប្រព័ន្ធអនឡាញដែលនឹងរៀបចំឡើង ដើម្បីធ្វើឲ្យមានភាពងាយស្រួល ក្នុងតាមដានកិច្ចការគម្រោងទាំងអស់ នៅក្នុងវិស័យសាធារណការ និងងាយស្រួលក្នុងការទាញយក ឯកសារបច្ចេកទេសទាំងឡាយ ដែលមានក្នុងក្រសួងសាធារណការ និងដឹកជញ្ជូន សម្រាប់យកមកប្រើប្រាស់។