សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

គណប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ចូលគោរពព្រះវិញ្ញាណក្ខន្ធ សម្តេច ស៊ីសុវត្ថិ ជីវ័ន្តមុនីរ័ក្ស

នៅរសៀលថ្ងៃទី ០២ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូ និងមន្ត្រីរាជការក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ សម្តេច ស៊ីសុវត្ថិ ជីវ័ន្តមុនីរ័ក្ស ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គបានចូលរួមចំណែក យ៉ាងច្រើនក្នុងការអភិវឌ្ឍ ប្រទេសជាតិ ជាទីស្រឡាញ់របស់ព្រះអង្គ។

នៅក្នុងឆាកជីវិតរបស់ព្រះអង្គ ព្រះអង្គបានបំរើប្រទេសជាតិ ជាអ្នកបើកយន្តហោះចម្បាំង តារាសម្តែង និងកាន់តំណែងជាន់ខ្ពស់ជាច្រើននៅក្នុងជួររដ្ឋាភិបាល ហើយព្រះអង្គបានសោយទិវង្គតនៅទី២៨ ខែធ្នូ ឆ្នាំ២០១៦ ក្នុងព្រះជន្មាយុ ៨០ព្រះវស្សា ដោយរោគាពាធ។