សមាគមន៌

ផែនទីបណ្តាញផ្លូវ

 
nivo slider image nivo slider image nivo slider image nivo slider image nivo slider image nivo slider image nivo slider image nivo slider image nivo slider image nivo slider image nivo slider image nivo slider image nivo slider image nivo slider image nivo slider image nivo slider image nivo slider image nivo slider image nivo slider image nivo slider image nivo slider image nivo slider image nivo slider image nivo slider image nivo slider image nivo slider image nivo slider image nivo slider image nivo slider image nivo slider image nivo slider image nivo slider image nivo slider image nivo slider image nivo slider image nivo slider image nivo slider image nivo slider image nivo slider image nivo slider image nivo slider image
 
 
សកម្មភាពថ្នាក់ដឹកនាំក្រសួង
  • ពីធីបើកការដ្ឋានសាងសង់ស្ពានចំនួនបីកន្លែង និងប្រគល់កៅស៊ូត្រជាក់ជួសជុល ... 13245212_574557292728615_742754616692158142_n

    នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម នូ ផល្លា ប្រធានក្រុមប្រឹក្សា ខេត្តសៀមរាប និងថ្នាក់ដឹកនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតី សម្ពោធបើកការដ្ឋាន សាងសង់ស្ពានសំខាន់ៗចំនួនបីកន្លែង ឋិត​ក្នុងក្រុងសៀមរាប ព្រមទាំងប្រគល់កៅស៊ូត្រជាក់ Cool Mix Asphalt ចំនួន៥តោន ដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប សម្រាប់ជួសជុលសំបុកមាន់។

    មើលអត្ថបទពេញ»

  • ក្រុងពាលី សុំម្ចាស់ទឹកដី ដើម្បីកសាងស្ពានថ្មីចំនួនពីរ នៅកណ្តាលក្រុងសៀ ... 14333600_574227026094975_8572361294408019738_n

    នារសៀលថ្ងៃអាទិ្យ ទី១៨ ខែកញ្ញាឆ្នាំ២០១៦ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណ:អភិបាលខេត្តសៀមរាប និង ឯកឧត្តម នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីរាជការ អាជ្ញាធរក្រុងសៀមរាប បានធ្វើពិធីក្រុងពាលី សុំម្ចាស់ទឹកដី ដើម្បីកសាងស្ពានថ្មីចំនួនពីរ នៅកណ្តាលក្រុងសៀមរាប គឺស្ពានថ្មីព្រះរាជដំណាក់ និងស្ពានវត្តពោធិលង្កា។

  • ចុះសួរសុខទុក្ខលោកយាយ ខាវ ថងញ៉ុត ភរិយា អធិរាជសម្លេងមាស ស៊ីន ស៊ីសាមុត 14390784_573583359492675_7521097250010201454_n

    នាព្រឹកព្រលឹម ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទៅសួរសុខទុក្ខលោកយាយ ខាវ ថងញ៉ុត ស្ត្រីមេម៉ាយ ជាភរិយារបស់ អធិរាជសម្លេងមាស លោកតា ស៊ីន ស៊ីសាមុត។ នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បាននាំយកនូវ ផ្លែឈើ និងថវិកាមួយចំនួនជួនដល់លោកយាយ សម្រាប់រដូវបុណ្យភ្ជំបិណ្ឌប្រពៃណីជាតិខ្មែរ។

    មើលអត្ថបទពេញ»

  • 14359240_572113102973034_4005039129947065343_n

    នារសៀលថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៦ ថ្នាក់ដឹកនាំរបស់ក្រសួង សាធារណការ និងដឹកជញ្ជូន ដឹកនាំដោយ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម​ ​​មិន ឃិន ទេស​រដ្ឋមន្ត្រី​​ ទទួល​បន្ទុក​​បេសកកម្ម​​ពិសេស និងជាអតីត​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា ដែលបាន​ទទួល​​មរណភាព​កាលពីថ្ងៃទី០៨ ខែ​កញ្ញា ក្នុង​ជន្មាយុ ៧៨​ឆ្នាំ​ ដោយ​រោគាពាធ។ មន្ត្រីរាជការគ្រប់​ជាន់​ថ្នាក់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន សូម​ចូលរួម​រំលែកទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​នេះចំពោះ ក្រុម​គ្រួសារ​សព និង​​សូមបួងសួងឲ្យ​វិញ្ញាណក្ខន្ធ ​ឯកឧត្តម ​​បាន​ទៅ​កាន់​សុគតិភព។

  • ជំនួបពិភាក្សាការងារជាមួយក្រុមហ៊ុន Jiangxi International (Cambodia) Ltd. 14322399_571612593023085_593806810896465683_n

    នៅថ្ងៃទី១២​ ខែកញ្ញា ឆ្នាំ២០១៦​ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញ​ជួបពិភាក្សាការងារជាមួយលោក Huang Mingyan​ នាយកគ្រប់គ្រងក្រុមហ៊ុន ​​​Jiangxi International (Cambodia) Ltd​។

    មើលអត្ថបទពេញ»

  • Page 38 of 119« First...102030...3637383940...506070...Last »