សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

ចាប់បានរថយន្តដឹកលើសទម្ងន់ ១៤៦គ្រឿង និងពិន័យជាង ២៧៧លានរៀល ក្នុងខែមករា ឆ្នាំ២០១៧ Seized 146 overloaded trucks and leveraged

ក្នុងខែមករា ឆ្នាំ២០១៧ លេខាធិការដ្ឋាន របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញ លើសទម្ងន់កម្រិតកំណត់ ចំនួន ១៤៦គ្រឿង និង ពិន័យបានថវិកាសរុបចំនួន ២៧៧.១៨៥.០០០រៀល។ យើងសង្កេតឃើញថា ចំនួនរថយន្ត ដែលចាប់បានទាំងនេះ មានការថយចុះចំនួន ៤០ គ្រឿង គឺពី ១៨៦គ្រឿង ក្នុងខែធ្នូ ឆ្នាំ២០១៦ មក ១៤៦គ្រឿង ក្នុងខែមករា ។ ក្នុងចំណោមរថយន្តដែលចាប់បាននោះ ផ្ទុកលើសទម្ងន់កម្រិតកំណត់ចាប់ពី ០៤តោន រហូតដល់ ២៦តោន។