សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

ជំនួបពិភាក្សាការងារជាមួយក្រុមហ៊ុនShanghai Construction Group

នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន​ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយ​លោក Tang Jun អគ្គនាយកទទួលបន្ទុក ផ្នែកកិច្ចការក្រៅប្រទេសរបស់ក្រុមហ៊ុន​ Shanghai Construction Group​។

ក្នុងនាម​ក្រុមហ៊ុន Shanghai Construction Group លោក​ Tang បានសម្តែង​ការកោតសរសើរយ៉ាងជ្រាលជ្រៅ របស់ខ្លួនដល់ក្រុមហ៊ុន​ ដែលអាចមានសមត្ថភាព​បំពេញការងារលើគម្រោង ​ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នៅ​កម្ពុជា។​

លោក Tang បានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្រ្តី អំពីសកម្មភាពថ្មីៗ របស់ក្រុមហ៊ុន និងបានសម្តែងនូវការប្តេជ្ញាចិត្ត​ថ្មី ក្នុងការបន្តធ្វើឱ្យប្រសើរឡើង ដល់​ការសាងសង់ផ្លូវថ្នល់នៅ​កម្ពុជាក្រោម​ការ​​ត្រួតពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់ ពីសំណាក់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានទទួលស្គាល់នូវការប្តេជ្ញាចិត្ត ក្នុងការធ្វើឱ្យប្រសើរឡើង ដល់គុណភាពផ្លូវថ្នល់ និងបានស្នើឱ្យក្រុមហ៊ុននេះ បន្តសហការ និងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយក្រសួង ​លើគម្រោងនានា ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗរបស់ប្រទេស​។