សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

ទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការ ក្រសួង សាធារណការនិងដឹកជញ្ជូន នៅសាធារណរដ្ឋកូរ៉េ ដើម្បីពង្រីកនូវកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យដឹកជញ្ជូន

តាមការអញ្ជើញរបស់អាជ្ញាធរសុវត្ថិភាពដឹកជញ្ជូនរបស់កូរ៉េ កាលពីថ្ងៃទី២១ ខែវិច្ឆិកា​ ឆ្នាំ២០១៦ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការ បានដឹកនាំគណៈប្រតិភូ ធ្វើទស្សនកិច្ចនៅមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (Airman Testing Center) របស់កូរ៉េ ដែលផ្តល់សេវាស្វ័យប្រវត្តិទំនើបជូនអតិថិជន។

ឯកឧត្តម តូច ចាន់កុសល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និង ការកោតសរសើរ ចំពោះការទទួលនូវបដិសណ្ឋារកិច្ច យ៉ាងកក់ក្តៅដល់គណៈប្រតិភូកម្ពុជា និងការចែករំលែកនូវបទពិសោធន៍ល្អៗ មកឲ្យគណៈប្រតិភូកម្ពុជា។ ឯកឧត្តម ក៏បាន ស្នើផងដែរ ឲ្យ អាជ្ញាធរសុវត្ថិភាពដឹកជញ្ជូនរបស់កូរ៉េ និង ក្រសួងសាធារណការនិងដឹកជញ្ជូន កម្ពុជា ស្វែងរកកិច្ចសហប្រតិបត្តិការគ្នា ដើម្បីលើកកម្ពស់នូវវិស័យដឹកជញ្ជូន នៅកម្ពុជាជាពិសេស ការកែលំអដល់បញ្ហាសុវត្ថិភាពចរាចរណ៍ ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត តាមរយៈ ប្រព័ន្ធស្វ័យប្រវត្តិកម្ម និង វិធានការនានាដែលពាក់ព័ន្ធនឹង ការដឹកជញ្ជូននៅកម្ពុជា។