សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយiRAP និងជាគណៈប្រតិភូចិនម​កពីក្រសួងដឹកជញ្ជូននៃសាធារណរដ្ឋប្រជាមានិត​ចិន។

ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦​ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាការងារជាមួយ​ឯកឧត្តមវេជ្ជបណ្ឌិត ​Zhou Wei រដ្ឋលេខាធិការ និងជាប្រធានវិស្វករ នៃក្រសួងដឹកជញ្ជូនរបស់សាធារណរដ្ឋប្រជាមានិតចិន និងលោក Greg Smith ​នាយកគ្រប់គ្រងគម្រោងយុទ្ធសាស្រ្ត​ iRAP ។ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងនូវការកោតសរសើរ ចំពោះរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិនដែលបានផ្តល់​ការគាំទ្រជាបន្តរបស់ខ្លួនដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជានិងដែលបាន​ចូលរួមចំណែកបន្ថែមទៀត​ក្នុងការកសាងសមត្ថភាព សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងការជំរុញផ្សព្វផ្សាយអំពីដងផ្លូវឱ្យកាន់តែមាន​សុវត្ថិភាពសម្រាប់ប្រជាជនកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានជម្រាបជូនគណៈប្រតិភូថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចចុងក្រោយរបស់ឯកឧត្តមទៅកាន់សាធារណរដ្ឋប្រជាមានិត​ចិន​ ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងក្រសួងដឹកជញ្ជូនរបស់សាធារណរដ្ឋប្រជាមានិតចិន បានយល់ព្រមចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា​(MoU) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរបន្ថែមទៀត ។