គម្រោងធ្វើស្ថិតិផែសាកល្បងដោយមានការជួយជ្រុមជ្រែងពី JICA ត្រូវបានបញ្ចប់។

• គម្រោងកសាងគោលនយោបាយកំពង់ផែជាតិ និង ប្រពន្ធ័រដ្ឋបាលនៅកម្ពុជា

គម្រោងកសាងគោលនយោបាយកំពង់ផែជាតិ និង ប្រពន្ធ័រដ្ឋបាលនៅកម្ពុជា បាន ចាប់ ផ្ដើម អនុវត្ដ ដោយ មាន ការ ព្រមព្រៀង រវាង ក្រសួងសាធារណការ និង ដឹកជញ្ជូន និង ទីភ្នាក់ងារ កិច្ចសហប្រតិបត្ដិការ អន្ដរជាតិជប៉ុននៅឆ្នាំ ២០០៨ ហើយក្រុមជំនាញការ JICA ត្រូវបានចាត់បញ្ជូនឱ្យមកសហការជាមួយ ក្រុមដឹកនាំគម្រោងរៀបចំឡើងដោយ ស.ក.ដ.ជ ចាប់តាំងពីខែ មិនា ឆ្នាំ ២០០៩ មក។ គម្រោងនេះមានគោលដៅចូលរួមចំណែកកសាងសមត្ថភាពមន្ដ្រី រាជការកម្ពុជាលើការធ្វើផែនការគោលនយោបាយកំពង់ផែជាតិ និង ប្រពន្ធ័រដ្ឋបាល រៀបចំធ្វើសំណើរសេចក្ដីព្រាងគោលនយោបាយកំពង់ផែជាតិ បង្កើត ក្របខណ្ឌ័ប្រមូលចងក្រងស្ថិតិផែ រៀបចំសេចក្ដីព្រាងច្បាប់កំពង់ផែ និង បទបញ្ជាពាក់ពន្ធ័ រូមទាំងផែនទីបង្ហាញផ្លូវសម្រាប់អនុម័តច្បាប់ផងដែរ។

ដើម្បីបង្កើតបានប្រពន្ធ័ស្ថិតិសមាហរ័ណកម្មមួយដែលផ្ដល់ពត៌មានច្បាស់លាស់ ត្រឹមត្រូវ និង ទាន់ពេលវេលា អាចទុកចិត្ដបាន យើងបានអនុវត្ដគម្រោង ធ្វើសម្រង់ស្ថិតិផែសាកល្បងនៅកំពង់ផែគោលដៅបួន ដែលទិដ្ឋភាពទូទៅនៃគម្រោងសាកល្បងនេះមានដូចតទៅៈ-

កំពង់ផែចុះធ្វើសម្រង់ស្ថិតិផែសាកល្បង

កំពង់ផែក្រុងព្រះសីហនុ (ស្វយ័ត)

កំពង់ផែភ្នំពេញ (ស្វយ័ត)

កំពង់ផែទំនប់រលក (តាមខេត្ដ)

កំពង់ផែឧញ៉ាម៉ុង (ឯកជន)

រយៈពេលនៃការធ្វើសម្រង់ស្ថិតិផែសាកល្បង

ចាប់ពីថ្ងៃទី ១ ខែ តុលា ឆ្នាំ ២០១០ ដល់ ថ្ងៃទី ៣១ ខែ មិនា ឆ្នាំ ២០១១

រចនាសម្ពន្ធ័អនុវត្ដ

លទ្ធផលសង្ខេប

          តាមរយៈគម្រោងសាកល្បងនេះ ទិន្នន័យសកម្មភាពផែប្រភេទផ្សេងៗត្រូវបានប្រមូលចងក្រង ជាទិន្នន័យស្ថិតិផែទៅតាមកំពង់ផែដែលបានចុះធ្វើ សម្រង់ស្ថិតិ សាកល្បង នៅ រយៈពេល ប្រាំមួយខែនោះ។

          តារាង និង ក្រាហ្វិករៀបចំឡើងបង្ហាញពីលទ្ធផលសង្ខេបនៃគម្រោងសាកល្បងនេះមានដូចខាងក្រោមៈ-

          សកម្មភាពកំពង់ផែធ្វើសម្រង់ស្ថិតិផែសាកល្បង

          ចំនួននាវាចូលកំពង់ផែធ្វើសម្រង់ស្ថិតិផែសាកល្បងនីមួយៗ

          ទិដ្ឋភាពទូទៅនៃសកម្មភាពនៅ ក.ស.ភ.ព និង ក.ស.ស

          បំណែងចែកនាវាតាមទំហំ (ក.ស.ភ.ព/ ក.ស.ស)

          បំណែងចែកនាវាតាមប្រភេទ (ក.ស.ភ.ព/ ក.ស.ស)

          បំណែងចែកទំនិញតាមប្រភេទ (ក.ស.ភ.ព/ ក.ស.ស)

          ប្រទេសប្រភពទំនិញនាំចូល (ក.ស.ភ.ព/ ក.ស.ស)

          ប្រទេសគោលដៅទំនិញនាំចេញ (ក.ស.ភ.ព/ ក.ស.ស)

          ចំណាត់ថ្នាក់មុខទំនិញតាមលេខកូដត្រូវគ្នា (HS Code) (ក.ស.ភ.ព)

          ចំណាត់ថ្នាក់មុខទំនិញតាមលេខកូដត្រូវគ្នា (HS Code) (ក.ស.ស)

          មុខទំនិញនាំចូលដឹកតាមកុងតេន័រ

          មុខទំនិញនាំចេញដឹកតាមកុងតេន័រ

          ប្រទេសគោលដៅសំលៀកបំពាក់

          ចំនួនប្រអប់កុងតេន័រ

កំណត់សំគាល់ៈ សូមចុចលើចំណងជើងណាមួយដើម្បីបង្ហាញទិន្នន័យស្ថិតិ