សិក្ខាសាលាស្តីអំពីយុទ្ធសាស្ត្រនៃការគ្រប់គ្រងសម្បតិ្តផ្លូវថ្នល់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១២
គម្រោងគ្រប់គ្រងទ្រព្យសម្បត្តិផ្លូវថ្នល់ (RAMP) បានរៀបចំ សិក្ខាសាលាស្តីអំពីយុទ្ធសាស្រ្ត នៃការគ្រប់គ្រងសម្បត្តិផ្លូវថ្នល់ដល់ មន្ត្រីពាក់ព័ន្ធកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១២ ក្រោមអធិបតីភាព ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ។ សិក្ខាសាលានេះបានផ្តល់នូវបទពិសោធន៏ និង គំរូនៃការគ្រប់គ្រងសម្បតិ្តផ្លូវថ្នល់ពីបណ្តាប្រទេសនានាដល់មន្ត្រីពាក់ព័ន្ធក្នុងគម្រោងដើម្បីយក ចំណេះដឹង និងបទពិសោធន៏នេះយកទៅអនុវត្តការអោយមានប្រសិទ្ធិភាព និងទទួលបាននូវលទ្ធ ផលល្អប្រសើរ ។