ស្ពានមេគង្គស្ទឹងត្រែង និងផ្លូវជាតិលេខ២១៤ ត្រូវបានប្រារព្ធពិធីសែនក្រុងពាលី បើកការដ្ឋានសាងសង់ជាផ្លូវការ ថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០១២

គណៈប្រតិភូដឹកនាំដោយ លោក ស្លូត សំបូរ អនុរដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ តំណាង ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួម ពីសំណាក់ លោកនាយក នាយករង កម្មករនិយោជិក នៃក្រុមហ៊ុន សំណង់សៀងហៃគ្រូប លោក អភិបាលរងខេត្ត អាជ្ញាធរដែនដី ព្រមទាំង សហការី និងប្រជាពលរដ្ឋក្នុងភូមិសាស្រ្ត ភូមិបាចុង សង្កាត់ ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បានប្រារព្ធពិធីសែនក្រុងពាលី បើក ការដ្ឋានសាងសង់ស្ពានមេគង្គស្ទឹងត្រែង ដែលមានប្រវែង ១,៧៣១ ម៉ែត្រ x ១៣.៥ ម៉ែត្រ ជាស្ពានវែងជាងគេទី១ ក្នុងចំណោមស្ពានជំនួយរបស់ សាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជា និងការសាងាសង់ផ្លូវជាតិលេខ ២១៤ ចេញ ពីគល់ស្ពានស្រុកថាឡាបរិវ៉ាត់ទៅកាន់ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារប្រវែង ១៤៣។៣២៦ គ.ម ។