សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

ឯកឧត្តម ស៊ុន ចាន់ថុល ចុះពិនិត្យ ការប្រឡងជ្រើសរើស មន្ត្រីរាជការ ក្រសួងសាធារណការ និងដឹកជញ្ជូន

នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញចុះពិនិត្យ ការប្រឡងជ្រើសរើសបេក្ខជន ចូលបម្រើការងារ ក្នុងក្របខណ្ឌមន្ត្រីរាជការ ក្រសួងសាធារណការ និងដឹកជញ្ជូន។

ដើម្បីបង្ហាញឱ្យឃើញច្បាស់ ពីការធានាបាន នូវភាពសម្ងាត់ នៃសំណួរប្រឡង ឯកឧត្តមទេសរដ្ឋមន្ត្រី បានអញ្ជើញពិនិត្យមើលដោយផ្ទាល់ជាសាក្សី ដើម្បីបើកកេះ និងស្រោមសំបុត្រ ដែលបានវេចខ្ចប់ចុះហត្ថលេខា នៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មាន និងតំណាងមកពី អង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងមុខងារសាធារណៈ និងបេក្ខជនសិស្សនិស្សិត ដែលបានចូលរួមប្រឡង។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជំរុញលើកទឹកចិត្ត ដល់បេក្ខជនបេក្ខនារីទាំងអស់ ឱ្យខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ក្នុងអំឡុងពេលប្រឡង និងបានសង្កត់ធ្ងន់ថា មានតែបេក្ខជនបេក្ខនារី ដែលមានសមត្ថភាពពិតប្រាកដប៉ុណ្ណោះ ដែលនឹងត្រូវជ្រើសរើស ឱ្យចូលបម្រើការ នៅក្រសួងសាធារណការ និងដឹកជញ្ជូន។

ការប្រឡងនេះបានប្រព្រឹត្តទៅ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ និងបឋមសិក្សាភ្នំដូនពេញ។ ការប្រឡងជ្រើសរើសចូល ក្របខណ្ឌមន្ត្រីរាជការនេះ មានបេក្ខជនសិស្សនិស្សិតប្រមាណ ២.១៤៤នាក់ មកពី ២៥រាជធានីខេត្ត ទូទាំងប្រទេស បានចូលរួមប្រឡង ដែលស្ថិតក្រោមការត្រួតពិនិត្យ និងការសម្របសម្រួល ពីមន្ត្រីជាង ៤០០រូប មកពីអង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងមុខងារសាធារណៈ និងក្រសួងសាធារណការ និងដឹកជញ្ជូន។