សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

ជំនួបពិភាក្សាការងារជាមួយមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ (EDCF)

នៅថ្ងៃទី០៤​ ខែវិច្ឆិកា ឆ្នាំ២០១៦​ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន​ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយលោកស្រី Yi Jieon ផ្នែកប្រតិបត្តិការនៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ (EDCF)។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងនូវការព្រួយបារម្ភចំពោះការសាងសង់ផ្លូវជាតិលេខ ២១ របស់ក្រុមហ៊ុន សំណង់Hansin ​​ពាក់ព័ន្ធ​នឹងការរំលោភ​បំពានកន្លងមកទៅលើកិច្ចសន្យាសាងសង់ ដែលបានចុះ​​រវាងក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រុមហ៊ុនសំណង់ ​Hansin​។ ការរំលោភបំពានទៅលើកិច្ចសន្យានេះ ​​គឺពាក់ព័ន្ធ​នឹងការអនុញ្ញាតឱ្យក្រុមហ៊ុនម៉ៅ​ការបន្ត​ជាអ្នក​អនុវត្តវិសាលភាពការងារជាង៥០% ខុសពីអ្វីដែលបានចុះកិច្ចសន្យាព្រម​ព្រៀងជាមួយក្រសួង​ ដែលនេះ​ជាការ​រំលោភដោយផ្ទាល់លើកិច្ចព្រមព្រៀងនេះ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានទាមទារឱ្យក្រុមហ៊ុន​សាងសង់​ដែលបានរំលោភ​កិច្ចសន្យាទទួលខុសត្រូវចំពោះការរំលោភបំពានរបស់ខ្លួន និងបានទាមទារឱ្យធ្វើការ​វាយតម្លៃយ៉ាងហ្មត់ចត់​ដើម្បីធានាឱ្យការងារសាងសង់ផ្លូវរបស់ពួកគេ គោរពតាមស្ដង់ដារដែលបានចុះកិច្ចសន្យា និងសាងសង់ទៅតាមយថាប្រភេទ​ដែលបានចែងក្នុងកិច្ចសន្យា។

ជាការឆ្លើយតប លោកស្រីYi បានសន្យាថា នឹងពិនិត្យមើលករណីនេះ និងបានស្នើឱ្យក្រសួងនិងក្រុមការងាររបស់លោកស្រីសហការគ្នាក្នុងការផ្លាស់ប្តូរទិន្នន័យនិងភស្ដុតាងទៅវិញទៅមក​ទាក់ទងទៅនឹងបញ្ហាទាំងនេះ។ លោកស្រីYi បានសម្តែងនូវការសោកស្តាយរបស់ខ្លួនផងដែ រចំពោះការរំលោភកិច្ចសន្យា​​នេះ និងបានសន្យាថានឹងគោរពតាមការចង់បានរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី។