សមាគមន៌

ផែនទីបណ្តាញផ្លូវ

 

អគ្គនាយកដ្ឋានដឹកជញ្ជូន


អគ្គនាយក​ដ្ឋាន​ដឹក​ជញ្ជូន​ទទួល​បន្ទុក​ផ្នែក​ចាត់​ចែង គ្រប់​គ្រង មធ្យោបាយ​ដឹក​ជញ្ជូនតាមផ្លូវ​គោកផ្លូវ​ទឹក​និងតាមសមុទ្រ ហើយ​និង​ត្រួត​ពិនិត្យ​​បទបញ្ញត្តិ​ទាំង​ឡាយ​ដើម្បី​សំរួល​និង​ធានា​នូវ​សុវត្ថិភាព​ចរាចរ។ អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ដឹក​នាំ​ដោយ​អគ្គនាយក​ដឹក​ជញ្ជូន​ដែល​មាន​អគ្គនា​យក រងជាជំនួយការ។ អគ្គនាយកដ្ឋានដឹកជញ្ជូនចែកចេញជាបីនាយកដ្ឋាន ៖

 • នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក
 • នាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក
 • នាយកដ្ឋាននាវាជំនួញសមុទ្រ

នាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នាយកដ្ឋាន​ដឹកជ​ញ្ជូន​ផ្លូវ​គោក​ទទួល​បន្ទុក​៖​រៀប​ចំត្រួត​ពិនិត្យ​បទបញ្ញត្តិ​ទាំងឡាយ​ដើម្បី​​គ្រប់​គ្រង​​ថែ​រក្សា​​សុវត្ថិភាព និង​ធ្វើការ​សម្រប​សម្រួល​​ការ​ដឹកជញ្ជូន តាមផ្លូវ​ថ្នល់ ផ្លូវក្នុងទីក្រុង និង ផ្លូវដែក។

ក.​ ការ​គ្រប់​គ្រង​តាមប្រព័ន្ឋកុំព្យូទ័រទៅលើសកម្មភាពជាច្រើនដូចជា៖

 • បញ្ជូលប័ណ្ឌ​បើកបរ​វិញ្ញាបនបត្រ័​នៃការចុះ​ឈ្មោះ​​ និង​ការអនុញ្ញាតិ ដែល​ពាក់​ព័ន្ឋ​​ទៅនឹង​ការ​ដឹក​ជញ្ជូន​ចូល​ទៅ​ក្នុង​ប្រព័ន្ឋ​កុំព្យូទ័រ
 • គ្រប់គ្រងលិខិតស្មាមដែលទាក់ទងទៅនឹងការប្រើប្រាស់ថវិការ
 • រៀបចំនូវស្ថិតិទាំងឡាយនៃសកម្មភាពគ្រប់ទិសទីទាំងអស់

    ខ.​ ការគ្រប់គ្រងបទបញ្ញតិ្តទាំងឡាយ និង ការគ្រប់គ្រងចរាចរ៖

 • ត្រួតពិនត្យនូវបទបញ្ញតិ្តទាំងឡាយដែលទាក់ទងនឹងចរាចរផ្លូវគោក
 • គ្រប់គ្រងការបណ្តុះបណ្តាលរបស់អ្នកប្រលងយកប័ណ្ណបើកបរ និង គ្រូ​បង្រៀនបើកបរ
 • សម្របសម្រួលនូវសកម្មភាពទាំងឡាយដែលទប់ស្កាត់ការគ្រោះថ្នាក់ ចរាចរណ៏តាមផ្លូវគោក និងការគ្រប់គ្រងចរាចរផ្លូវគោក
 • ផ្តល់និងចែកចាយនូវការអនុញ្ញាតិផ្នែកចរាចរណ៏

   គ. រៀបចំ ផ្តួចផ្តើមគំនិត និងគ្រប់គ្រងការដឹកជញ្ជូនផ្លូវគោក៖

 • សិក្សាអនុវត្តនិងគ្រប់គ្រងនូវបទបញ្ញតិ្តទាំងឡាយព្រមទាំងចូលរួម និងធានានូវសុវត្ថិ ភាពក្នុងការដឹកជញ្ជូនអ្នកដំណើរ
 • សិក្សា អនុវត្ត និងគ្រប់គ្រងនូវបទបញ្ញត្តិទាំងឡាយ ព្រមទាំងរួមចំនែក ដើម្បីធានានូវការដឹកជញ្ជូនតាមផ្លូវគោកអោយបានល្អ
 • ផ្តល់នូវការអនុញ្ញាត្តិក្នុងការដឹកជញ្ជូនជាអន្តរជាតិ  និងក្នុងតំបន់សំរាប់ អ្នកដំនើរនិង​ទំនិញទាំងឡាយ
 • ណែនាំដល់សាលាក្រុង និងពង្រីកនូវតំបន់ដែលទាក់ទងនឹងការដឹក ជញ្ជូននៅក្នុងទីក្រុង និងក្នុងតំបន់ដែលត្រូវបានពង្រីក
 • សម្របសម្រួលនូវបច្ចេកទេស និងតារាងតំលៃរវាងផ្លូវគោក និងផ្លូវដែក

នាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក      នាយកដ្ឋានដឹកជញ្ជូនផ្លូវទឹកទទួលបន្ទុក៖

 • គ្រប់គ្រងការដឹកជញ្ជូនតាមទន្លេ ព្រែក អូរ បឹង
 • ត្រួតពិនិត្យ និង គ្រប់គ្រងនូវការគោរពបទបញ្ជា និងវិន័យនៃការដឹក ជញ្ជូនតាមផ្លូវទឹក
 • ត្រួតពិនិត្យ​ និង​ តាមដាននូវគោលនយោបាយអភិវឌ្ឍន៏នៃការដឹកជញ្ជូន ទាំងនោះ
 • ផ្តល់នូវប័ណ្ឌបើកបរ វិញ្ញាបនប័ត្រដឹកជញ្ជូនតាមផ្លូវទឹក វិញ្ញាប័ណ្ឌប័ត្រ យន្តការី និង លិខិតអនុញ្ញាតិ្តធ្វើអាជីវកម្ម
 • គ្រប់គ្រងតំបន់កំពង់ផែក្នុងស្រុក
 • គ្រប់គ្រងនូវស្ថានភាពកប៉ាល់ក្នុងប្រទេស

នាយកដ្ឋាននាវាជំនួញសមុទ្រ     នាយកដ្ឋាននាវាជំនួញសមុទ្រទទួលបន្ទុក៖     ក.​ កិច្ចការរដ្ឋបាលទូទៅទាំងអស់របស់កប៉ាល់ជំនួញដែលជារបស់រដ្ឋ និងបង្កើត ឡើងដោយសហគ្រាសសាធារណៈ

 • គ្រប់គ្រងនូវការដឹកជញ្ជូនតាមសមុទ្រ និង គ្រប់គ្រងនូវបទបញ្ជាអនុវត្តន៏ ទាំងឡាយ
 • គ្រប់គ្រងនូវកប៉ាល់ទាំងឡាយដែលធ្វើខុសកិច្ចព្រមព្រៀង
 • សិក្សាស្រាវជ្រាវដើម្បីដាក់កប៉ាល់ដែលអនុវត្តខុសកិច្ចព្រមព្រៀងអោយ ស្ថិតក្នុងចរន្តមួយដែលដឹកនាំតាមលក្ខណៈបច្ចេកទេស
 • សិក្សា និង វាយតំលៃនូវ គុណភាព និង បរិមាណនៃតំរូវការរបស់កប៉ាល់ ជំនួញសាធារណៈ
 • ស្រាវជ្រាវនូវបច្ចេកវិទ្យា និង បច្ចេកទេសដែលទាក់ទងទៅនឹងទស្សនៈ វិស័យរបស់កប៉ាល់ជំនួញ
 • ផ្តល់នូវឯកសារបច្ចេកទេសដែលជួយសំរួលក្នុងការវិនិយោគសេវានាំ ចេញនិងនាំចូលរបស់កប៉ាល់ជំនួញ
 • រៀបចំនូវទំរង់ការ រឺបែបផែនដែលទាក់ទងទៅនឹងស្ថានភាពនាវាចរ កប៉ាល់

    ខ. សហប្រតិបត្តិការផ្នែកនាវាចរណ៏ជាតិ និង អន្តរជាតិ

 • ត្រួតពិនិត្យនិងស្នើសុំនូវមូលដ្ឋានបច្ចេកទេសនៃកិច្ចសហប្រតិបត្តិការ ជាតិ​ និង អន្តរជាតិផែ្នកនាវាចរ
 • គ្រប់គ្រងនូវកិច្ចសហប្រតិបត្តិការផ្នែកនាវាចរជាតិ និង​ អន្តរជាតិ
 • គ្រប់គ្រងនូវកិច្ចព្រមព្រៀមទ្វេរភាគីនៃកិច្ចសហប្រតិបត្តិការនាវាចរ ដឹកជញ្ជូន

     គ. គ្រប់គ្រងនូវវិជ្ជាជីវៈទាំងឡាយបន្ទាប់ពីការធ្វើនាវាចរដឹកជញ្ជូន